ខ្ញុំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ បទបញ្ជារបស់ទ្រង់ទូលំទូលាយ ឥតមានព្រំដែនសោះឡើយ។
ទំនុកតម្កើង 119:18 - អាល់គីតាប សូមបើកភ្នែកខ្ញុំ ដើម្បីឲ្យខ្ញុំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃហ៊ូកុំរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល សូមបើកភ្នែករបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានឃើញ សេចក្ដីអស្ចារ្យក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបើកភ្នែកទូលបង្គំ ដើម្បីឲ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្ដីអស្ចារ្យ នៅក្នុងក្រិត្យវិន័យរបស់ទ្រង់ |
ខ្ញុំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ បទបញ្ជារបស់ទ្រង់ទូលំទូលាយ ឥតមានព្រំដែនសោះឡើយ។
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮបន្ទូល ដែលមានចែងទុកនៅក្នុងគីតាប ហើយមនុស្សខ្វាក់នឹងមើលឃើញ គឺគេរួចផុតពីភាពងងឹត លែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
ភ្នែករបស់អ្នកដែលត្រូវមើល លែងស្រវាំងទៀតហើយ ត្រចៀករបស់អស់អ្នកដែលត្រូវស្ដាប់ ក៏លែងថ្លង់ទៀតដែរ។
ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នា គឺទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំឮ ហើយក៏ពុំយល់ដែរ
អ៊ីសាមានប្រសាសន៍តបទៅគាត់វិញថា៖ «ស៊ីម៉ូន កូនយូនើសអើយ អ្នកពិតជាមានសុភមង្គលមែនអ្នកដឹងសេចក្ដីនេះ មិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺអុលឡោះជាបិតារបស់ខ្ញុំដែលនៅសូរ៉កាបានសំដែងឲ្យអ្នកដឹង។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្ដមនុស្ស គឺឲ្យមនុស្សខ្វាក់ឃើញ ហើយឲ្យមនុស្សឃើញ ត្រឡប់ទៅជាខ្វាក់វិញ»។
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
ហ៊ូកុំគ្រាន់តែជាស្រមោលនៃសម្បត្តិនៅពេលអនាគតប៉ុណ្ណោះ គឺមិនមែនធ្វើឲ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ ហ៊ូកុំពុំអាចធ្វើឲ្យអស់អ្នកដែលចូលមកធ្វើគូរបាន បានគ្រប់លក្ខណៈឡើយ ទោះបីធ្វើគូរបានដដែលៗជារៀងរាល់ឆ្នាំ មិនចេះចប់មិនចេះហើយក៏ដោយ។
អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅសូរ៉កា ដូចអុលឡោះមានបន្ទូលមកកាន់ម៉ូសា នៅពេលដែលហៀបនឹងសង់ជំរំសក្ការៈថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។
យើងសុំទូន្មានអ្នកឲ្យមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើង ដើម្បីឲ្យបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់បិទបាំងកេរ្ដិ៍ខ្មាសរបស់អ្នក កុំឲ្យនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីឲ្យអ្នកមើលឃើញច្បាស់។