ទំនុកតម្កើង 119:168 - អាល់គីតាប ខ្ញុំប្រព្រឹត្តតាមឱវាទ និងដំបូន្មានរបស់ទ្រង់ ដ្បិតអ្វីៗដែលខ្ញុំធ្វើ ទ្រង់ជ្រាបសព្វគ្រប់ទាំងអស់។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានកាន់តាមច្បាប់តម្រា និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតអស់ទាំងផ្លូវរបស់ទូលបង្គំនៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំប្រព្រឹត្តតាមព្រះឱវាទ និងដំបូន្មានរបស់ព្រះអង្គ ដ្បិតអ្វីៗដែលទូលបង្គំធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានកាន់តាមអស់ទាំងបញ្ញត្ត នឹងសេចក្ដីបន្ទាល់របស់ទ្រង់ ពីព្រោះអស់ទាំងផ្លូវដែលទូលបង្គំប្រព្រឹត្ត នោះសុទ្ធតែនៅចំពោះទ្រង់ហើយ។ |
ទ្រង់ជ្រាបពេលណាដែលខ្ញុំធ្វើការ ពេលណាដែលខ្ញុំសម្រាក ហើយទ្រង់ជ្រាបច្បាស់នូវអ្វីៗ ទាំងអស់ដែលខ្ញុំប្រព្រឹត្ត។
អ្វីៗដែលមនុស្សលោកប្រព្រឹត្ត អុលឡោះតាអាឡាជ្រាបទាំងអស់ ទ្រង់មើលឃើញកិរិយាមារយាទរបស់គេ។
គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
គ្មានសត្វលោកណាមួយដែលអុលឡោះមើលមិនឃើញនោះឡើយ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះចំពោះទ្រង់។ យើងត្រូវរៀបរាប់ប្រាប់អុលឡោះពីគ្រប់កិច្ចការទាំងអស់។
យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំអះទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។