ផ្ទុយទៅវិញ គេចូលចិត្តនឹងហ៊ូកុំរបស់ អុលឡោះតាអាឡា ព្រមទាំងសញ្ជឹងគិតអំពីហ៊ូកុំ របស់ទ្រង់ ទាំងយប់ ទាំងថ្ងៃ។
ទំនុកតម្កើង 119:16 - អាល់គីតាប ខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ខ្លាំងណាស់ ខ្ញុំមិនភ្លេចបន្ទូលរបស់ទ្រង់ឡើយ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងធ្វើឲ្យខ្លួនទូលបង្គំអរសប្បាយនឹងបទបញ្ញត្តិរបស់ព្រះអង្គ ទូលបង្គំនឹងមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំពេញចិត្តនឹងច្បាប់ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។ |
ផ្ទុយទៅវិញ គេចូលចិត្តនឹងហ៊ូកុំរបស់ អុលឡោះតាអាឡា ព្រមទាំងសញ្ជឹងគិតអំពីហ៊ូកុំ របស់ទ្រង់ ទាំងយប់ ទាំងថ្ងៃ។
ជីវិតខ្ញុំប្រឈមមុខទល់នឹងអន្តរាយជានិច្ច ប៉ុន្តែ ខ្ញុំមិនភ្លេចហ៊ូកុំរបស់ទ្រង់ទេ។
ខ្ញុំរក្សាបន្ទូលរបស់ទ្រង់ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់។
ខ្ញុំសប្បាយចិត្តនឹងអនុវត្តតាម ដំបូន្មានរបស់ទ្រង់ ដូចជាខ្ញុំសប្បាយចិត្ត នឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។
ខ្ញុំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង តែខ្ញុំមិនភ្លេចឱវាទរបស់ទ្រង់ឡើយ។
សូមមើលទុក្ខវេទនារបស់ខ្ញុំ សូមរំដោះខ្ញុំផង! ដ្បិតខ្ញុំមិនភ្លេចហ៊ូកុំរបស់ទ្រង់ទេ។
ឱអុលឡោះតាអាឡាអើយ ខ្ញុំប្រាថ្នាចង់ឃើញទ្រង់ សង្គ្រោះខ្ញុំណាស់ ខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ជាខ្លាំង។
ខ្ញុំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង សូមមករកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង! ដ្បិតខ្ញុំមិនភ្លេចបទបញ្ជា របស់ទ្រង់ឡើយ!
សូមនាំខ្ញុំដើរតាមមាគ៌ា នៃបទបញ្ជារបស់ទ្រង់ ដ្បិតខ្ញុំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។
មនុស្សអាក្រក់បានធ្វើឲ្យខ្ញុំ ជាប់អន្ទាក់របស់គេ តែខ្ញុំឥតភ្លេចហ៊ូកុំរបស់ទ្រង់ទេ។
អ្នកទាំងនោះជាមនុស្សអត់ចិត្ត រីឯខ្ញុំវិញ ខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ណាស់។
សូមសំដែងចិត្តមេត្តាករុណាមកលើ ខ្ញុំ ដើម្បីឲ្យខ្ញុំមានជីវិតឡើងវិញ ដ្បិតខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ណាស់។
ខ្ញុំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែខ្ញុំមិនបំភ្លេចហ៊ូកុំ របស់ទ្រង់ឡើយ។
ខ្ញុំពេញចិត្តនឹងធ្វើតាម បំណងរបស់ទ្រង់ ហើយហ៊ូកុំរបស់ទ្រង់ដក់ នៅក្នុងដួងចិត្តខ្ញុំជានិច្ច ។
ការប្រព្រឹត្តដោយយុត្តិធម៌រមែងផ្ដល់ឲ្យមនុស្សសុចរិតមានអំណរ តែធ្វើឲ្យមនុស្សទុច្ចរិតភ័យតក់ស្លុត។
កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់ឪពុកឡើយ ចូរប្រតិបត្តិតាមពាក្យដែលឪពុកបានផ្ដែផ្ដាំជានិច្ច។
ពេលខ្ញុំឮបន្ទូលរបស់ទ្រង់ ខ្ញុំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ បន្ទូលរបស់ទ្រង់ធ្វើឲ្យចិត្តខ្ញុំ ពោរពេញដោយអំណរ និងសុភមង្គល អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ ខ្ញុំជាអ្នកបម្រើផ្ទាល់របស់ទ្រង់។