ប្រសិនបើខ្ញុំមានទុក្ខដូចអ្នកវិញ ខ្ញុំនឹងស្រែកអង្វរអុលឡោះ ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ មកជម្រាបជូនទ្រង់។
ទំនុកតម្កើង 119:154 - អាល់គីតាប សូមរកយុត្តិធម៌ឲ្យខ្ញុំ ហើយរំដោះខ្ញុំឲ្យមានសេរីភាពផង សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ តាមបន្ទូលសន្យារបស់ទ្រង់! ព្រះគម្ពីរខ្មែរសាកល សូមកាន់ក្ដីឲ្យទូលបង្គំ ហើយប្រោសលោះទូលបង្គំផង! សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមការពាររឿងក្ដីរបស់ទូលបង្គំ ហើយលោះទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយរំដោះទូលបង្គំឲ្យមានសេរីភាពផង សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមការពាររឿងក្តីរបស់ទូលបង្គំ ហើយលោះទូលបង្គំផង សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមព្រះបន្ទូលទ្រង់ |
ប្រសិនបើខ្ញុំមានទុក្ខដូចអ្នកវិញ ខ្ញុំនឹងស្រែកអង្វរអុលឡោះ ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ មកជម្រាបជូនទ្រង់។
ខ្ញុំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យខ្ញុំបានរស់ ស្របតាមបន្ទូលរបស់ទ្រង់ផង។
សូមសម្រេចតាមបន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំជាអ្នកបម្រើរបស់ទ្រង់ គឺបន្ទូលដែលទ្រង់បានសន្យា ចំពោះអស់អ្នកគោរពកោតខ្លាចទ្រង់។
ខ្ញុំប្រាថ្នាចង់ធ្វើតាមឱវាទរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ទ្រង់!
ឱអុលឡោះតាអាឡាអើយ! សូមប្រឆាំង អស់អ្នកដែលប្រឆាំងនឹងខ្ញុំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងខ្ញុំផង!។
ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាអម្ចាស់នៃខ្ញុំអើយ សូមក្រោកឡើង! សូមទ្រង់ក្រោកឡើង រកយុត្តិធម៌ឲ្យខ្ញុំ សូមកាន់ក្តីខាងខ្ញុំផង!។
ឱអុលឡោះអើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង សូមកាន់ក្តីខ្ញុំតទល់នឹងមនុស្សទមិឡ! សូមរំដោះខ្ញុំឲ្យរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
ដ្បិតអុលឡោះតាអាឡានឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! ទ្រង់ជាចៅក្រមដ៏សុចរិត ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស យ៉ាងច្បាស់ ខ្ញុំនឹងឃើញទ្រង់រកយុត្តិធម៌ ដោយដាក់ទោសពួកគេជាមិនខាន ខ្ញុំប្រគល់រឿងហេតុរបស់ខ្ញុំ លើទ្រង់ទាំងស្រុង។
ប៉ុន្តែ ម្ចាស់ដែលលោះពួកគេ ទ្រង់ប្រកបដោយអំណាច ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ទ្រង់ពិតជារកយុត្តិធម៌ឲ្យពួកគេ ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យ អ្នកស្រុកបាប៊ីឡូនកើតចលាចល។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូល មកកាន់ប្រជាជនក្រុងយេរូសាឡឹមថា៖ «យើងនឹងរកយុត្តិធម៌ឲ្យអ្នក យើងនឹងសងសឹកជំនួសអ្នក យើងនឹងធ្វើឲ្យទន្លេនៅក្រុងបាប៊ីឡូន ហួតហែងរហូតដល់ប្រភពទឹករបស់វា។
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងកំហឹងរបស់អុលឡោះតាអាឡា ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងបំណងទ្រង់។ គង់តែមានថ្ងៃណាមួយ ទ្រង់នឹងការពារក្តីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ទ្រង់នឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ទ្រង់។
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្ដអំពើបាប យើងមានអ្នកជួយការពារនៅទល់មុខអុលឡោះជាបិតា គឺអ៊ីសាអាល់ម៉ាហ្សៀសដ៏សុចរិត។
សូមអុលឡោះតាអាឡាធ្វើជាចៅក្រម កាត់ក្តីឲ្យយើងទាំងពីរ។ ទ្រង់នឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់នឹងការពារខ្ញុំ ព្រមទាំងរំដោះខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចជាមិនខាន»។
កាលទតមានប្រសាសន៍សេចក្តីទាំងនោះចប់សព្វគ្រប់ហើយ ស្តេចសូលមានប្រសាសន៍ថា៖ «ទត កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ស្តេចសូលចាប់ផ្តើមយំយ៉ាងខ្លាំង។