Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:38 - អាល់គីតាប

38 សូម​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ គឺ​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 សូម​បំពេញឲ្យសម្រេច​តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​គេ​កោតខ្លាច​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 សូម​បញ្ជាក់​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទុក​សម្រាប់​អស់​អ្នក កោត​ខ្លាច​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 សូម​សំរេច​ដល់​អ្នក​បំរើ​ទ្រង់​តាម​ព្រះ‌បន្ទូល ជា​សេចក្ដី​ដែល​ទុក​សំរាប់​ពួក​អ្នក​កោត‌ខ្លាច​ដល់​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:38
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជម្រាប​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឥឡូវ​នេះ សូម​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​បម្រើ​ទ្រង់ គឺ​ទត ជា​បិតា​របស់​ខ្ញុំ!


ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណា ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។


ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា អុលឡោះ‌តាអាឡា​ក៏​អាណិត‌អាសូរ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់​យ៉ាង​នោះ​ដែរ


តែ​ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ក៏​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ


សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ហើយ​រំដោះ​ខ្ញុំ​ឲ្យ​មាន​សេរី‌ភាព​ផង សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ តាម​បន្ទូល​សន្យា​របស់​ទ្រង់!


សូម​នឹក​ដល់​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​ខ្ញុំ ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សង្ឃឹម!


នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​បាន​ធូរ​ស្បើយ បន្ទូល​សន្យា​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ។


សូម​សំរាល​ទុក្ខ​ខ្ញុំ ដោយ‌សារ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់។


ទ្រង់​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ស្តាប់​ឮ​សំរែក សូម‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។


តែ​ទ្រង់​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់ គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។


អាល់ម៉ា‌ហ្សៀស​បាន​ធ្វើ​ឲ្យ​បន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ​បាន​សម្រេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ីន»ទៅ​កាន់​អុលឡោះ តាម​រយៈ​អាល់ម៉ា‌ហ្សៀស ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម