ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:153 - អាល់គីតាប

សូម​មើល​ទុក្ខ​វេទនា​របស់​ខ្ញុំ សូម​រំដោះ​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​មិន​ភ្លេច​ហ៊ូកុំ​របស់​ទ្រង់​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​ទត​មើល​ទុក្ខវេទនា​របស់ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ សូម​ទត​មើល​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ សូម​ទត​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ ហើយ​ជួយ​ឲ្យ​រួច​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

សូមមើលជំពូក



ទំនុកតម្កើង 119:153
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ប្រកប​ដោយ​អំណាច​គួរ​ឲ្យ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​មាន​ចិត្ត​មេត្តា‌ករុណា​ជា‌និច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​មើល​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ អ៊ីមុាំ​របស់​យើង​ខ្ញុំ ណាពី​របស់​យើង​ខ្ញុំ ដូន‌តា​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។


ជីវិត​ខ្ញុំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជា‌និច្ច ប៉ុន្តែ ខ្ញុំ​មិន​ភ្លេច​ហ៊ូកុំ​របស់​ទ្រង់​ទេ។


ខ្ញុំ​ជា​មនុស្ស​តូច‌តាច ហើយ​ត្រូវ​គេ​មើល‌ងាយ​ទៀត​ផង តែ​ខ្ញុំ​មិន​ភ្លេច​ឱវាទ​របស់​ទ្រង់​ឡើយ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ជ្រាប​ថា ខ្ញុំ​ស្រឡាញ់​ឱវាទ​របស់​ទ្រង់ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់។


ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ខ្លាំង​ណាស់ ខ្ញុំ​មិន​ភ្លេច​បន្ទូល​របស់​ទ្រង់​ឡើយ។


ខ្ញុំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង សូម​មក​រក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង! ដ្បិត​ខ្ញុំ​មិន​ភ្លេច​បទ​បញ្ជា របស់​ទ្រង់​ឡើយ!


បទ​បញ្ជា​របស់​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ ដ្បិត​ខ្ញុំ​រិះ‌គិត​ពី​ហ៊ូកុំ​នេះ​ជា‌និច្ច។


សូម​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ មាន​គ្នា​ច្រើន​ប៉ុន​ណា ហើយ​គេ​ស្អប់​ខ្ញុំ​ខ្លាំង​យ៉ាង​ណា។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​អាណិត​អាសូរ​ខ្ញុំ​ផង សូម​មើល​ខ្ញុំ​ដែល​រង​ទុក្ខ​លំបាក ព្រោះ​តែ​ពួក​ខ្មាំង​សត្រូវ មាន​តែ​ទ្រង់​ទេ ដែល​អាច​នាំ​ខ្ញុំ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់


កូន​អើយ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ឪពុក​បាន​ផ្ដែ‌ផ្ដាំ​ជា‌និច្ច។


អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់ ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ សូម​មើល​ចុះ! ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន! ពួក​អ៊ីមុាំ និង​ពួក​ណាពី ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី‌សក្ការៈ​របស់​អុលឡោះ​ជា​អម្ចាស់។


អុលឡោះ‌តាអាឡា​អើយ សូម​នឹក​ដល់ ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​យើង​ខ្ញុំ សូម​មើល​ចុះ តើ​គេ​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ​ដល់​កំរិត​ណា!