ខ្ញុំអង្វរទ្រង់ សូមសង្គ្រោះខ្ញុំផង ដើម្បីឲ្យខ្ញុំប្រព្រឹត្តតាមដំបូន្មាន របស់ទ្រង់!
ទំនុកតម្កើង 119:129 - អាល់គីតាប ដំបូន្មានរបស់ទ្រង់ល្អវិសេសណាស់ ហេតុនេះហើយបានជាខ្ញុំខំប្រឹងធ្វើតាម។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីបន្ទាល់របស់ព្រះអង្គអស្ចារ្យណាស់ ដូច្នេះព្រលឹងរបស់ទូលបង្គំបានរក្សាសេចក្ដីបន្ទាល់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សេចក្ដីបន្ទាល់របស់ព្រះអង្គសុទ្ធតែអស្ចារ្យ ហេតុនេះហើយបានជាព្រលឹងទូលបង្គំ ប្រតិបត្តិតាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែអស្ចារ្យ ហេតុនោះបានជាព្រលឹងនៃទូលបង្គំគោរពកាន់តាម |
ខ្ញុំអង្វរទ្រង់ សូមសង្គ្រោះខ្ញុំផង ដើម្បីឲ្យខ្ញុំប្រព្រឹត្តតាមដំបូន្មាន របស់ទ្រង់!
សូមបើកភ្នែកខ្ញុំ ដើម្បីឲ្យខ្ញុំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃហ៊ូកុំរបស់ទ្រង់។
អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ទ្រង់ ហើយស្វែងរកទ្រង់អស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ!
ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានរបស់ទ្រង់ អុលឡោះតាអាឡាអើយ សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់ឡើយ!
ខ្ញុំកោតស្ញប់ស្ញែងណាស់ ដោយទ្រង់ស្គាល់ខ្ញុំច្បាស់ដូច្នេះ គឺអស្ចារ្យពេកដែលខ្ញុំ មិនអាចយល់បានឡើយ។
អុលឡោះតាអាឡាមានចិត្តមេត្តាករុណា និងស្មោះត្រង់ទាំងស្រុង ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី និងគោរពដំបូន្មានរបស់ទ្រង់។
អុលឡោះតាអាឡាអើយ ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំសូមកោតសរសើរ និងលើកតម្កើង កិត្តិនាមរបស់ទ្រង់ ដ្បិតទ្រង់បានធ្វើកិច្ចការដ៏អស្ចារ្យ។ គម្រោងការដែលទ្រង់រៀបចំទុក តាំងពីយូរយារណាស់មកហើយនោះ សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។
ខ្ញុំក៏ក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់នោះបម្រុងនឹងថ្វាយបង្គំគាត់ ប៉ុន្ដែ គាត់ពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយអ្នកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនអ្នកដែលជឿលើសក្ខីភាពរបស់អ៊ីសាដែរ។ ត្រូវថ្វាយបង្គំអុលឡោះវិញ! ដ្បិតសក្ខីភាពរបស់អ៊ីសា គឺវិញ្ញាណដែលថ្លែងបន្ទូលក្នុងនាមអុលឡោះ»។