ពេលនោះ គេនឹងច្រៀងនៅចំពោះមុខមនុស្សម្នាថា: “ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែអុលឡោះពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
ទំនុកតម្កើង 119:128 - អាល់គីតាប ខ្ញុំយល់ឃើញថាឱវាទទាំងប៉ុន្មាន របស់ទ្រង់សុទ្ធតែត្រឹមត្រូវទាំងអស់ ខ្ញុំស្អប់ការអាក្រក់គ្រប់យ៉ាង។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ទូលបង្គំរាប់អស់ទាំងច្បាប់តម្រាថាត្រឹមត្រូវគ្រប់ជំពូក; ទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ ទូលបង្គំរាប់ថា ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំយល់ឃើញថាព្រះឱវាទទាំងប៉ុន្មាន របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថា ជាត្រឹមត្រូវគ្រប់ប្រការ តែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ។ |
ពេលនោះ គេនឹងច្រៀងនៅចំពោះមុខមនុស្សម្នាថា: “ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែអុលឡោះពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
ឱវាទរបស់ទ្រង់បានធ្វើឲ្យខ្ញុំ ដឹងខុសត្រូវ ហេតុនេះហើយបានជា ខ្ញុំស្អប់ការវៀចវេរ។
ទ្រង់មិនរាប់រកអស់អ្នកដែលវង្វេង ចេញឆ្ងាយពីហ៊ូកុំរបស់ទ្រង់ឡើយ ដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែ ជាការបោកបញ្ឆោត។
ខ្ញុំនឹងបន្លឺសំឡេងច្រៀងតម្កើង បន្ទូលសន្យារបស់ទ្រង់ ដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ ទ្រង់សុទ្ធតែសុចរិត។
ដូច្នេះ ពេលណាខ្ញុំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ នោះខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ។
ខ្ញុំបានប្រព្រឹត្តតាមហ៊ូកុំទាំងប៉ុន្មាន របស់ទ្រង់ ខ្ញុំមិនបានបំពានលើបញ្ញត្តិ របស់ទ្រង់ទេ។
បន្ទូលទាំងប៉ុន្មានរបស់អុលឡោះគួរឲ្យជឿទុកចិត្ត ទ្រង់ជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងទ្រង់។
យើងដឹងស្រាប់ហើយថា ហ៊ូកុំមកពីរសអុលឡោះ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍លក់ខ្លួនដាច់ថ្លៃឲ្យបាប
ប្រសិនបើខ្ញុំធ្វើកិច្ចការណា ដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំយល់ស្របនឹងហ៊ូកុំ ហើយទទួលស្គាល់ថា ហ៊ូកុំពិតជាល្អមែន។
តើប្រជាជាតិដ៏ធំណាមួយ មានហ៊ូកុំ និងវិន័យត្រឹមត្រូវ តាមហ៊ូកុំទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។