ទ្រង់បានធ្វើឲ្យពួកគេបាក់ទ័ព រត់នៅមុខខ្ញុំ ហើយខ្ញុំបានធ្វើឲ្យអស់អ្នក ដែលស្អប់ខ្ញុំវិនាសសូន្យអស់ទៅ។
ទំនុកតម្កើង 118:10 - អាល់គីតាប ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ តែខ្ញុំនឹងកំទេចពួកគេ ដោយសារនាមរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរខ្មែរសាកល អស់ទាំងប្រជាជាតិបានព័ទ្ធជុំវិញខ្ញុំ; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ តែខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ |
ទ្រង់បានធ្វើឲ្យពួកគេបាក់ទ័ព រត់នៅមុខខ្ញុំ ហើយខ្ញុំបានធ្វើឲ្យអស់អ្នក ដែលស្អប់ខ្ញុំវិនាសសូន្យអស់ទៅ។
គេនាំគ្នាស្រែករកជំនួយ តែគ្មាននរណាជួយពួកគេសោះ គេស្រែកហៅអុលឡោះតាអាឡា តែទ្រង់មិនឆ្លើយតបនឹងពួកគេឡើយ។
ទុក្ខទោសទាំងនេះប្រៀបបាន នឹងមហាសាគរដែលនៅឡោមព័ទ្ធខ្ញុំ ព្រមទាំងគ្របពីលើខ្ញុំជារៀងរាល់ថ្ងៃ។
ទ្រង់បានយកមិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធ នឹងខ្ញុំ ចេញឆ្ងាយពីខ្ញុំ គឺមានតែភាពងងឹតប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។
នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។
ស្តេចទាំងនោះបានព្រមព្រៀងពួតដៃគ្នា ហើយបោះទ័ពនៅត្រង់ជ្រោះមេរ៉ូម ដើម្បីវាយលុកអ៊ីស្រអែល។