គេចូលចិត្តដាក់បណ្ដាសា ដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ! គេមិនពេញចិត្តនឹងពរទេ ដូច្នេះ សូមកុំឲ្យមាននរណាជូនពរគេឡើយ!
ទំនុកតម្កើង 109:28 - អាល់គីតាប ទោះបីអ្នកទាំងនោះដាក់បណ្ដាសាខ្ញុំ ក៏ដោយ ក៏ទ្រង់ប្រទានពរឲ្យខ្ញុំដែរ ប្រសិនបើពួកគេវាយប្រហារខ្ញុំ ពួកគេមុខជាត្រូវបាក់មុខ ហើយខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នឹងមានអំណរសប្បាយ។ ព្រះគម្ពីរខ្មែរសាកល ទុកឲ្យពួកគេដាក់បណ្ដាសាចុះ រីឯព្រះអង្គវិញ ព្រះអង្គនឹងប្រទានពរ; កាលណាពួកគេក្រោកឡើង ពួកគេនឹងអាម៉ាស់មុខ រីឯបាវបម្រើរបស់ព្រះអង្គនឹងអរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទុកឲ្យគេជេរប្រទេចចុះ តែព្រះអង្គវិញនឹងប្រទានពរ! កាលណាគេងើបឡើង គេនឹងត្រូវខ្មាស តែឯអ្នកបម្រើព្រះអង្គវិញ នឹងអរសប្បាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីអ្នកទាំងនោះដាក់បណ្ដាសាទូលបង្គំ ក៏ដោយ ក៏ព្រះអង្គប្រទានពរឲ្យទូលបង្គំដែរ ប្រសិនបើពួកគេវាយប្រហារទូលបង្គំ ពួកគេមុខជាត្រូវបាក់មុខ ហើយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ នឹងមានអំណរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យគេជេរប្រទេចចុះ តែសូមទ្រង់ប្រទានពរវិញ កាលណាគេលើកគ្នាឡើង នោះគេនឹងត្រូវមាន សេចក្ដីខ្មាស តែអ្នកបំរើទ្រង់នឹងអរសប្បាយវិញ |
គេចូលចិត្តដាក់បណ្ដាសា ដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ! គេមិនពេញចិត្តនឹងពរទេ ដូច្នេះ សូមកុំឲ្យមាននរណាជូនពរគេឡើយ!
ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។
អុលឡោះមានបន្ទូលមកកាន់បាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្តាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។
ខ្ញុំបានទទួលបញ្ជាពីទ្រង់ ដើម្បីឲ្យពរប្រជាជននេះ បើទ្រង់ឲ្យពរ នោះខ្ញុំមិនអាចផ្លាស់ប្តូរបានទេ។
មន្តអាគមមិនអាចធ្វើអ្វីយ៉ាកកូបបានទេ អំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រអែលបានដែរ។ នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យ ដែលអុលឡោះធ្វើចំពោះយ៉ាកកូប និងអ៊ីស្រអែល។
អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដ ប៉ុន្ដែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ដ ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្ដអ្នករាល់គ្នាបានឡើយ។
ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។