Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឲ្យ​គេ​ជេរ​ប្រទេច​ចុះ តែ​សូម​ទ្រង់​ប្រទាន​ពរ​វិញ កាល​ណា​គេ​លើក​គ្នា​ឡើង នោះ​គេ​នឹង​ត្រូវ​មាន សេចក្ដី​ខ្មាស តែ​អ្នក​បំរើ​ទ្រង់​នឹង​អរ​សប្បាយ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ទុកឲ្យ​ពួកគេ​ដាក់បណ្ដាសា​ចុះ រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​នឹង​ប្រទានពរ​; កាលណា​ពួកគេ​ក្រោកឡើង ពួកគេ​នឹង​អាម៉ាស់មុខ រីឯ​បាវបម្រើ​របស់ព្រះអង្គ​នឹង​អរសប្បាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ទុក​ឲ្យ​គេ​ជេរ​ប្រទេច​ចុះ តែ​ព្រះ‌អង្គ​វិញ​នឹង​ប្រទាន​ពរ! កាល​ណា​គេ​ងើប​ឡើង គេ​នឹង​ត្រូវ​ខ្មាស តែ​ឯ​អ្នក​បម្រើ​ព្រះ‌អង្គ​វិញ នឹង​អរ​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ទូលបង្គំ ក៏​ដោយ ក៏​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​ទូលបង្គំ​ដែរ ប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ទូលបង្គំ ពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខ ហើយ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នឹង​មាន​អំណរ​សប្បាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ខ្ញុំ ក៏​ដោយ ក៏​ទ្រង់​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ខ្ញុំ ពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខ ហើយ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​មាន​អំណរ​សប្បាយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អើ វា​បាន​ចូល​ចិត្ត​នឹង​ការ​ជេរ​ប្រទេច ហើយ​ការ​នោះ​ក៏​កើត​មក​ដល់​ខ្លួន​វា វា​មិន​ចូល​ចិត្ត​នឹង​ការ​ឲ្យ​ពរ​ទេ ហើយ​ការ​នោះ​ក៏​នៅ​ឆ្ងាយ​ពី​វា


ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​មក​យ៉ាង​ណា នោះ​សេចក្ដី​បណ្តាសា​ឥត​ហេតុ មិន​ទំ​ជាប់​ឡើយ​ក៏​យ៉ាង​នោះ​ដែរ


តែ​ព្រះ‌ទ្រង់​តប​ទៅ​បាឡាម​វិញ​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​មួយ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ផង ដ្បិត​គេ​ជា​អ្នក​មាន​ពរ​ហើយ


មើល ទូលបង្គំ​បាន​ទទួល​បង្គាប់​មក​ថា ត្រូវ​ឲ្យ​ពរ ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​ពរ​ហើយ ដូច្នេះ ទូលបង្គំ​ពុំ​អាច​នឹង​បំផ្លាស់​ទៅ​បាន​ទេ


គ្មាន​មន្ត​វិជ្ជា​ការ​ណា​នឹង​ដាក់​ពួក​យ៉ាកុប ឬ​អំពើ​អំពាន់​ណា​ដាក់​សាសន៍​អ៊ីស្រាអែល​ត្រូវ​ទេ លុះ​ដល់​កំណត់ នោះ​នឹង​មាន​ពាក្យ​ដំណាល​ពី​យ៉ាកុប ហើយ​ពី​អ៊ីស្រាអែល​ថា យី​អើ​ទ្រង់​បាន​ធ្វើ​អ្វី​នេះ​ហ្ន៎


ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្ដី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ


ទាំង​រំពឹង​មើល​ដល់​ព្រះ‌យេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើល‌ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម