ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 109:1 - អាល់គីតាប

ឱ​អុលឡោះ​ដែល​ខ្ញុំ សរសើរ​តម្កើង​អើយ សូម​កុំ​នៅ​ស្ងៀម​ទៀត​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះ​នៃ​សេចក្ដីសរសើរតម្កើង​របស់ទូលបង្គំ​អើយ សូម​កុំ​នៅស្ងៀម​ឡើយ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​ដែល​ទូល‌បង្គំ​សរសើរ​តម្កើង​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ​ដែល​ទូលបង្គំ សរសើរ​តម្កើង​អើយ សូម​កុំ​នៅ​ស្ងៀម​ទៀត​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ​នៃ​សេចក្ដី​សរសើរ របស់​ទូលបង្គំ​អើយ សូម​ទ្រង់​កុំ​គង់​ស្ងៀម​ស្ងាត់​ឡើយ

សូមមើលជំពូក



ទំនុកតម្កើង 109:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់!


ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ស្រែក​អង្វរ​រក​ទ្រង់ ឱ​អុលឡោះ​ជា​ថ្ម‌ដា​នៃ​ខ្ញុំ​អើយ សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង! ប្រសិន​បើ​ទ្រង់​នៅ​ស្ងៀម មិន​ឆ្លើយ​នឹង​ខ្ញុំ​ទេ​នោះ ខ្ញុំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!


ឱ​អុលឡោះ​អើយ សូម​កុំ​នៅ​សំងំ​ស្ងៀម​ឡើយ! ឱ​អុលឡោះ​អើយ សូម​កុំ​នៅ​ស្ងៀម​ស្ងាត់ ឥត​កំរើក​ដូច្នេះ!


ដ្បិត​ខ្មាំង​សត្រូវ​របស់​ទ្រង់ កំពុង​តែ​ធ្វើ​សកម្ម‌ភាព អស់​អ្នក​ដែល​ស្អប់​ទ្រង់ កំពុង​តែ​នាំ​គ្នា​បះ‌បោរ។


អុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​សូម​ច្រៀង​ជូន​ទ្រង់ ទ្រង់​សង្គ្រោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​របស់​ខ្ញុំ ខ្ញុំ​សូម​សរសើរ​តម្កើង​ទ្រង់។ ទ្រង់​ជា​ម្ចាស់​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: យើង​នៅ​ស្ងៀម​តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​នៅ​សំងំ យើង​ខំ​ទប់​ចិត្ត ឥឡូវ​នេះ យើង​ស្រែក​ដង្ហក់ ដូច​ស្ត្រី​ស្រែក​ថ្ងូរ នៅ​ពេល​សំរាល​កូន!


ឱអុលឡោះ‌តាអាឡា​អើយ សូម​ប្រោស​ខ្ញុំ​ឲ្យ​ជា នោះ​ខ្ញុំ​នឹង​បាន​ជា សូម​សង្គ្រោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​រួច​ជីវិត ដ្បិត​ទ្រង់​តែង​ប្រោស​ប្រទាន​ឲ្យ ខ្ញុំ​សរសើរ​តម្កើង​ទ្រង់!


ចូរ​លើក​តម្កើង​តែ​អុលឡោះ​ប៉ុណ្ណោះ ទ្រង់​ជា​ម្ចាស់​របស់​អ្នក គឺ​ទ្រង់​ហើយ​ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ចំណោម​អ្នក ដូច​អ្នក​បាន​ឃើញ​ស្រាប់។