នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ទ្រង់។
ទំនុកតម្កើង 107:6 - អាល់គីតាប ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏រំដោះពួកគេ ឲ្យរួចផុតពីការភ័យបារម្ភ ព្រះគម្ពីរខ្មែរសាកល គ្រានោះ ពួកគេបានស្រែកឡើងទៅកាន់ព្រះយេហូវ៉ា ក្នុងទុក្ខវេទនារបស់ពួកគេ នោះព្រះអង្គក៏រំដោះពួកគេពីទុក្ខព្រួយរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ គេស្រែករកព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេ ឲ្យរួចផុតពីការភ័យបារម្ភ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ |
នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ទ្រង់។
ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏សង្គ្រោះពួកគេ ឲ្យរួចផុតពីការភ័យបារម្ភ
ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏សង្គ្រោះពួកគេឲ្យរួចផុត ពីការភ័យបារម្ភ។
ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏រំដោះពួកគេឲ្យរួចផុត ពីការភ័យបារម្ភ។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
យើងនឹងវិលទៅដំណាក់របស់យើងវិញ រហូតទាល់តែពួកគេសារភាពថាខ្លួនខុស ហើយស្វែងរកយើង។ នៅពេលមានអាសន្ន ពួកគេនឹងវិលមករកយើងវិញជាមិនខាន។
អ្នកបានឃើញគេបៀតបៀនខ្ញុំ និងឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ដ្រា។ ខ្ញុំបានរងទុក្ខវេទនាដោយគេបៀតបៀនយ៉ាងខ្លាំង ក៏ប៉ុន្ដែ អ៊ីសាជាអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតទាំងអស់។