អ៊ីសាហាក់សាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតអុលឡោះតាអាឡាប្រទានពរឲ្យគាត់។
ទំនុកតម្កើង 107:37 - អាល់គីតាប ពួកគេសាបព្រោះ និងដាំចម្ការទំពាំងបាយជូរ ដែលផ្ដល់ភោគផលយ៉ាងបរិបូណ៌។ ព្រះគម្ពីរខ្មែរសាកល ពួកគេសាបព្រោះនៅស្រែ ហើយធ្វើចម្ការទំពាំងបាយជូរផង ក៏ទទួលបានចម្រូតសម្បូរផលផ្លែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេធ្វើស្រែ និងធ្វើចម្ការទំពាំងបាយជូរ ហើយមានផលផ្លែចម្រើនឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេសាបព្រោះ និងដាំចម្ការទំពាំងបាយជូរ ដែលផ្ដល់ភោគផលយ៉ាងបរិបូណ៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងធ្វើស្រែ ហើយធ្វើចំការទំពាំងបាយជូរ ឲ្យបានមានផលចំរើនឡើង |
អ៊ីសាហាក់សាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតអុលឡោះតាអាឡាប្រទានពរឲ្យគាត់។
ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសំគាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះ និងឆ្នាំក្រោយ អ្នករាល់គ្នាបរិភោគស្រូវដែលដុះឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។
ពេលនោះ គេនឹងសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ គេដាំដំណាំហើយបរិភោគផលពីដំណាំនោះ
នាងនឹងដាំទំពាំងបាយជូរក្នុងចម្ការ នៅតាមភ្នំក្នុងស្រុកសាម៉ារីឡើងវិញ។ អ្នកណាដាំ អ្នកនោះនឹងបេះផ្លែបរិភោគ”។
ពួកគេនឹងរស់នៅយ៉ាងសុខសាន្តលើទឹកដីនេះ ពួកគេនឹងសង់ផ្ទះ ហើយដាំទំពាំងបាយជូរ។ កាលណាយើងដាក់ទោសសាសន៍ទាំងប៉ុន្មាននៅជុំវិញ ដែលបានមាក់ងាយពួកគេរួចហើយ ពួកគេនឹងរស់នៅយ៉ាងសុខសាន្ត។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ»។
យើងនឹងផ្ដល់ឲ្យស្រុកបានប្រកបសេចក្ដីសុខសាន្ត: ដើមទំពាំងបាយជូរនឹងមានផ្លែផ្កាឡើងវិញ ដីនឹងផ្ដល់ភោគផល ហើយមេឃក៏បង្អុរទឹកភ្លៀងមកដែរ។ យើងនឹងឲ្យប្រជាជនដែលនៅសេសសល់ទទួលភោគសម្បត្តិទាំងនោះទុកជាមត៌ក។
ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ អុលឡោះនៅតែសំដែងចិត្តសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ទ្រង់ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្ដផង»។
ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺអុលឡោះដែលធ្វើឲ្យដុះឯណោះទើបសំខាន់។
អុលឡោះដែល «ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឲ្យគេផងនោះ» ទ្រង់ក៏ផ្គត់ផ្គង់គ្រាប់ពូជឲ្យបងប្អូន និងឲ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយទ្រង់នឹងធ្វើឲ្យសេចក្ដីសុចរិតរបស់បងប្អូន បង្កើតផលបានច្រើនឡើងថែមទៀត។