សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ!»។ ពេលនោះប្រជាជនទាំងមូលឆ្លើយថា «អាមីន សូមសរសើរតម្កើងអុលឡោះ!»។
ទំនុកតម្កើង 106:48 - អាល់គីតាប សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ! សូមឲ្យប្រជារាស្ត្រពោលទាំងអស់គ្នាថា: អាម៉ីន! ចូរសរសើរតម្កើងអុលឡោះ! ព្រះគម្ពីរខ្មែរសាកល សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល ចាប់ពីអស់កល្ប រហូតដល់អស់កល្ប។ សូមឲ្យប្រជាជនទាំងអស់និយាយថា៖ “អាម៉ែន!”។ ហាលេលូយ៉ា!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្បជានិច្ច! ត្រូវឲ្យមនុស្សទាំងអស់ពោលថា អាម៉ែន! ហាលេលូយ៉ា ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ! សូមឲ្យប្រជារាស្ត្រពោលទាំងអស់គ្នាថា: អាម៉ែន! ហាលេលូយ៉ា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សូមសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្បរៀងទៅដល់អស់កល្បជានិច្ច ត្រូវឲ្យបណ្តាជនទាំងឡាយពោលថា អាម៉ែន ចូរលើកដំកើងព្រះយេហូវ៉ាចុះ។ |
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ!»។ ពេលនោះប្រជាជនទាំងមូលឆ្លើយថា «អាមីន សូមសរសើរតម្កើងអុលឡោះ!»។
ស្តេចទតលើកតម្កើងអុលឡោះតាអាឡា នៅចំពោះមុខអង្គប្រជុំទាំងមូល ដោយមានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ជាបុព្វបុរសរបស់យើងតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
ដើម្បីឲ្យពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ទ្រង់ និងធ្វើតាមហ៊ូកុំរបស់ទ្រង់។ ចូរសរសើរតម្កើងអុលឡោះ!
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន! អាម៉ីន!។
បើបងប្អូនអរគុណទ្រង់ ដោយវិញ្ញាណរបស់បងប្អូនតែប៉ុណ្ណោះ ធ្វើម្ដេចនឹងឲ្យអ្នកដែលគ្រាន់តែមកស្ដាប់ អាចនឹងពោលពាក្យ «អាម៉ីន» យល់ស្របនឹងពាក្យអរគុណរបស់បងប្អូនបាន ប្រសិនបើគ្នាមិនដឹងថាបងប្អូននិយាយអ្វីផងនោះ!