ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ នៅវាលរហោស្ថានជាច្រើនលើកច្រើនសា ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ ធ្វើឲ្យទ្រង់ព្រួយចិត្ត!។
ទំនុកតម្កើង 106:32 - អាល់គីតាប នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នា ធ្វើឲ្យអុលឡោះតាអាឡាខឹង ហើយម៉ូសាទទួលទោស ព្រោះតែពួកគេ ព្រះគម្ពីរខ្មែរសាកល ពួកគាត់ក៏ធ្វើឲ្យព្រះទ្រង់ព្រះពិរោធនៅត្រង់ទឹកមេរីបា រហូតដល់នាំឲ្យមានរឿងអាក្រក់ដល់ម៉ូសេ ដោយសារតែពួកគាត់; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ពួកគេបានធ្វើឲ្យព្រះអង្គខ្ញាល់ នៅត្រង់ទឹកមេរីបាទៀត ហើយការនោះជាហេតុនាំឲ្យលោកម៉ូសេ មានទោសដោយសារតែពួកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នា ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយលោកម៉ូសេទទួលទោស ព្រោះតែពួកគេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀត ការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរ ដោយព្រោះគេ |
ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ នៅវាលរហោស្ថានជាច្រើនលើកច្រើនសា ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ ធ្វើឲ្យទ្រង់ព្រួយចិត្ត!។
នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានជួយរំដោះអ្នក យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅប្រភពទឹកមេរីបា។ - សម្រាក
ម៉ូសាដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា ដ្បិតជនជាតិអ៊ីស្រអែលរករឿងឈ្លោះនឹងម៉ូសា ព្រមទាំងល្បងលអុលឡោះតាអាឡាដោយពោលថា «តើអុលឡោះតាអាឡានៅក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
ព្រោះតែអ្នករាល់គ្នាអុលឡោះតាអាឡាក៏ខឹងនឹងខ្ញុំ ទ្រង់មានបន្ទូលមកខ្ញុំថា “សូម្បីតែអ្នក ក៏មិនចូលទៅស្រុកនោះដែរ។
ក៏ប៉ុន្តែ ព្រោះតែអ្នករាល់គ្នា អុលឡោះតាអាឡាជាម្ចាស់ខឹងនឹងខ្ញុំ ទ្រង់ពុំអនុញ្ញាតតាមពាក្យទូរអាសូមរបស់ខ្ញុំទេ។ អុលឡោះតាអាឡាមានបន្ទូលថា “ប៉ុណ្ណឹងបានហើយ មិនបាច់និយាយជាមួយយើងពីរឿងនេះទៀតទេ។
អុលឡោះតាអាឡា ខឹងនឹងខ្ញុំ ព្រោះតែអ្នករាល់គ្នា ទ្រង់មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដ៏ល្អ ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ឲ្យអ្នក ទុកជាកេរមត៌កឡើយ។