ពេលនោះ ជនជាតិអ៊ីស្រអែលទៅរស់នៅ ក្នុងស្រុកអេស៊ីប កូនចៅរបស់យ៉ាកកូបស្នាក់អាស្រ័យ នៅលើទឹកដីរបស់កូនចៅលោកហាំ។
ទំនុកតម្កើង 105:27 - អាល់គីតាប អ្នកទាំងពីរបានប្រើអំណាចមកពីទ្រង់ សំដែងទីសំគាល់ និងអំណាចផ្សេងៗនៅស្រុកអេស៊ីប។ ព្រះគម្ពីរខ្មែរសាកល លោកទាំងពីរបានសម្ដែងទីសម្គាល់របស់ព្រះអង្គក្នុងចំណោមជនជាតិអេហ្ស៊ីប និងការអស្ចារ្យនៅដែនដីរបស់ហាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទាំងពីរបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅកណ្ដាលពួកគេ និងការអស្ចារ្យនៅក្នុងស្រុករបស់ហាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងពីរបានប្រើអំណាចមកពីព្រះអង្គ សម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកទាំង២នោះក៏សំដែងទីសំគាល់របស់ទ្រង់ នៅកណ្តាលសាសន៍នោះ នឹងការយ៉ាងអស្ចារ្យនៅក្នុងស្រុករបស់ហាំ |
ពេលនោះ ជនជាតិអ៊ីស្រអែលទៅរស់នៅ ក្នុងស្រុកអេស៊ីប កូនចៅរបស់យ៉ាកកូបស្នាក់អាស្រ័យ នៅលើទឹកដីរបស់កូនចៅលោកហាំ។
អុលឡោះបានធ្វើឲ្យមានភាពអន្ធការ នៅពេញស្រុក គ្មាននរណាជំទាស់នឹងបន្ទូល របស់ទ្រង់បានឡើយ។
គឺការអស្ចារ្យផ្សេងៗនៅស្រុក របស់កូនចៅលោកហាំ និងដោយស្នាដៃដ៏គួរឲ្យ ស្ញែងខ្លាចនៅសមុទ្រក្រហម។
អុលឡោះមានបន្ទូលទៀតថា “ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ហើយគោរពថ្វាយបង្គំយើងនៅកន្លែងនេះ”។
ម៉ូសាកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ហើយនិយាយថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក នូវហេតុការណ៍ទាំងប៉ុន្មានដែលអុលឡោះតាអាឡាធ្វើចំពោះស្តេចហ្វៀរ៉អ៊ូន និងមន្ត្រី ព្រមទាំងប្រជារាស្ត្រទាំងអស់នៅស្រុកអេស៊ីប។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដោយធ្វើការអស្ចារ្យ ទីសំគាល់អស្ចារ្យ ហើយប្រយុទ្ធជំនួសគេ ដោយអំណាច និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានធ្វើនៅស្រុកអេស៊ីបឲ្យអ្នកឃើញបែបនេះឬទេ?