សំឡេងរបស់អុលឡោះតាអាឡា ធ្វើឲ្យបាក់ដើមឈើដ៏ធំៗ អុលឡោះតាអាឡាបំបាក់ដើមឈើដ៏ធំៗនៅភ្នំលីបង់។
ទំនុកតម្កើង 104:16 - អាល់គីតាប សូម្បីតែដើមឈើដែលអុលឡោះតាអាឡាបានដាំ គឺដូចជាដើមតាត្រៅនៅស្រុកលីបង់ ក៏មានទឹកគ្រប់គ្រាន់ដែរ។ ព្រះគម្ពីរខ្មែរសាកល ដើមឈើទាំងឡាយរបស់ព្រះយេហូវ៉ានឹងបានទឹកបរិបូរ គឺដើមស៊ីដានៅលីបង់ដែលព្រះអង្គបានដាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើមឈើទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា មានទឹកជាបរិបូរ គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលព្រះអង្គបានដាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីតែដើមឈើដែលព្រះអម្ចាស់បានដាំ គឺដូចជាដើមតាត្រៅនៅស្រុកលីបង់ ក៏មានទឹកគ្រប់គ្រាន់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែត គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលទ្រង់បានដាំ |
សំឡេងរបស់អុលឡោះតាអាឡា ធ្វើឲ្យបាក់ដើមឈើដ៏ធំៗ អុលឡោះតាអាឡាបំបាក់ដើមឈើដ៏ធំៗនៅភ្នំលីបង់។
ខ្ញុំប្រកាសអំពីចិត្ត មេត្តាករុណារបស់ទ្រង់ តាំងពីព្រលឹមមក ហើយប្រកាសអំពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់នៅពេលយប់
យើងនឹងដាំពន្លកនោះនៅលើភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រអែល ពន្លកនោះនឹងបែកមែកសាខា បង្កើតផ្លែផ្កា ក្លាយទៅជាដើមតាត្រៅដ៏ល្អប្រណីត។ បក្សាបក្សីគ្រប់ប្រភេទនឹងនាំគ្នាមកធ្វើសំបុកអាស្រ័យនៅ តាមមែកតាត្រៅនោះ។
គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រឹស្នា ដែលអុលឡោះតាអាឡាបានដាំ ដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។