ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 6:24 - អាល់គីតាប

បន្ទាប់​មក ស្តេច​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ស្ដេច​ទ្រង់​បញ្ជា​ឲ្យ​នាំ​មនុស្ស​ទាំងនោះ​ដែល​ចោទប្រកាន់​ដានីយ៉ែល​មក ហើយ​បោះ​ពួកគេ កូន​ៗ​របស់ពួកគេ និង​ប្រពន្ធ​របស់ពួកគេ​ទៅក្នុង​រូង​តោ​វិញ​។ តោ​ទាំងនោះ​បង្ក្រាប​ពួកគេ ហើយ​បំបាក់​អស់ទាំង​ឆ្អឹង​ពួកគេ​ឲ្យខ្ទេចខ្ទី មុន​ពួកគេ​មិនទាន់​ដល់​បាត​រូង​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ស្ដេច​ចេញ​បញ្ជា ហើយ​គេ​ក៏​នាំ​អស់​អ្នក​ដែល​ចោទ​ប្ដឹង​ដានី‌យ៉ែល យក​ទៅបោះ​ក្នុង​រូង​សិង្ហ​វិញ គឺ​ទាំង​ខ្លួន​គេ និង​ប្រពន្ធ​កូន​របស់​គេ​ផង។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង សិង្ហ​ទាំង‌នោះ​ក៏​មាន​អំណាច​លើ​គេ ហើយ​បំបាក់​ឆ្អឹង​របស់​គេ​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ស្តេច​ទ្រង់​ចេញ​បង្គាប់ ហើយ​គេ​ក៏​នាំ​ពួក​អ្នក​ដែល​ប្តឹង​ចោទ​ដានី‌យ៉ែល មក​បោះ​គេ​ទៅ​ក្នុង​រូង​សិង្ហ​វិញ គឺ​ទាំង​ខ្លួន​គេ នឹង​ប្រពន្ធ​កូន​គេ​ផង ហើយ​សិង្ហ​ទាំង‌ឡាយ​ក៏​មាន​អំណាច​លើ​គេ បាន​ទាំង​បំបាក់​ឆ្អឹង​គេ​ឲ្យ​ខ្ទេច‌ខ្ទី ទៅ​មុន​ដែល​គេ​ធ្លាក់​ទៅ​ដល់​បាត​រូង​ផង។

សូមមើលជំពូក



ដានី‌យ៉ែល 6:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស្តេច​ពុំ​បាន​ប្រហារ​ជីវិត​កូន​ចៅ​របស់​ពួក​ឃាតក​ទេ ដោយ​គោរព​តាម​បន្ទូល​ដែល​មាន​ចែង​ទុក ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា គឺអុលឡោះ‌តាអាឡា​បាន​បង្គាប់​ថា «មិន​ត្រូវ​ប្រហារ​ជីវិត​បិតា ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​បិតា​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត»។


គេ​ក៏​ព្យួរ​ក​លោក​ហាម៉ាន​នៅ​បង្គោល​ដែល​លោក​បាន​រៀបចំ សម្រាប់​លោក​ម៉ាដេ‌កាយ។ ពេល​នោះ ស្តេច​ក៏​ស្ងប់​កំហឹង។


ជា​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាំម្ដា‌ថា ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។ ប៉ុន្តែ ជន‌ជាតិ​យូដា​ពុំ​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។


ប៉ុន្តែ នៅ​ពេល​នាង​អេសធើរ​ចូល​ជួប​ស្តេច នោះ​ស្ដេច​បាន​ចេញ​បញ្ជា ដោយ​លាយ‌លក្ខណ៍​អក្សរ ឲ្យ​គេ​ព្យួរ ក​លោក​ហាម៉ាន និង​កូនៗ​របស់​គាត់ គឺ​ទុក្ខ​ទោស​ដែល​គាត់​គ្រោង​ទុក​សម្រាប់​ជន‌ជាតិ​យូដា បាន​ធ្លាក់​មក​លើ​គាត់​វិញ។


ទ្រង់​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កំទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ ដោយ​យល់​ដល់​ចិត្ត​ស្មោះ ត្រង់​របស់​ទ្រង់!


អុលឡោះ​តែងតែ​រំដោះ​មនុស្ស​សុចរិត​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ តែ​ទ្រង់​ឲ្យ​មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​វិញ។


សាក្សី​ក្លែង‌ក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ ក៏​មិន​រួច​ខ្លួន​ដែរ។


ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយ ប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំ អុលឡោះ​អើយ​ចាប់​ពី​ថ្ងៃ​ដល់​យប់ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។


ហេតុ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​បង្គាប់​យើង ក្នុង​ការ​ដោះ​លែង​បង​ប្អូន​ដែល​ជា​សាច់​ឈាម​របស់​ខ្លួន​ទេ​នោះ យើង​ក៏​នឹង​បណ្ដោយ​ឲ្យ​សង្គ្រាម ជំងឺ​អាសន្ន‌រោគ និង​ទុរ្ភិក្ស​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ពេល​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ឃើញ​អ្នក​រាល់​គ្នា គេ​នឹង​តក់‌ស្លុត​យ៉ាង​ខ្លាំង។


ដោយ‌សារ​រាជ​បញ្ជា​ដ៏​តឹង‌តែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​ឲ្យ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។


មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត។