ពេលនោះ អ្នកស្រុកនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនឲ្យសាងសង់ទៀត។
ដានីយ៉ែល 10:20 - អាល់គីតាប គាត់ពោលមកខ្ញុំថា៖ «តើអ្នកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកអ្នក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងម៉ាឡាអ៊ីកាត់ថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ម៉ាឡាអ៊ីកាត់ថែរក្សាអាណាចក្រក្រិកនឹងមកដល់។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏តបថា៖ “តើអ្នកដឹងថាហេតុអ្វីបានជាខ្ញុំមករកអ្នកឬទេ? ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅច្បាំងនឹងទេវតាគ្រប់គ្រងនៃពើស៊ីវិញ។ កាលខ្ញុំចេញទៅហើយ នោះមើល៍! ទេវតាគ្រប់គ្រងនៃក្រិកនឹងមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកមានប្រសាសន៍ថា៖ «តើលោកដឹងឬទេ ថាហេតុអ្វីបានជាខ្ញុំមករកលោក? តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅប្រយុទ្ធនឹងម្ចាស់នៃនគរពើស៊ីវិញ ហើយពេលខ្ញុំចេញទៅ នោះម្ចាស់នៃនគរក្រិកនឹងមកដល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវតាថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ទេវតាថែរក្សាអាណាចក្រក្រិកនឹងមកដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកតបមកថា តើអ្នកដឹងជាយើងមកឯអ្នក ដោយហេតុអ្វីឬទេ តែឥឡូវនេះយើងត្រូវត្រឡប់ទៅ តយុទ្ធនឹងម្ចាស់ដ៏ធំនៃនគរពើស៊ី កាលយើងបានចេញទៅផុតហើយ នោះម្ចាស់ដ៏ធំនៃនគរក្រេកនឹងមកដល់ |
ពេលនោះ អ្នកស្រុកនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនឲ្យសាងសង់ទៀត។
ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
ម៉ាឡាអ៊ីកាត់ថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាម៉ាឡាអ៊ីកាត់មីកែល ដែលជាមេដ៏សំខាន់របស់ពពួកម៉ាឡាអ៊ីកាត់ បានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះជាមួយស្តេចនានារបស់ជនជាតិពែរ្ស។
ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀត មានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាបបួន ហើយវាមានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។
រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។
រំពេចនោះ ស្រាប់តែមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះស្តេចពុំបានផ្តល់សិរីរុងរឿងទៅអុលឡោះ។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។