Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 10:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 លោក​តប​មក​ថា តើ​អ្នក​ដឹង​ជា​យើង​មក​ឯ​អ្នក ដោយ​ហេតុ​អ្វី​ឬ​ទេ តែ​ឥឡូវ​នេះ​យើង​ត្រូវ​ត្រឡប់​ទៅ ត‌យុទ្ធ​នឹង​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី កាល​យើង​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ក្រេក​នឹង​មក​ដល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 គាត់​ក៏​តបថា​៖ “តើ​អ្នក​ដឹង​ថា​ហេតុអ្វីបានជា​ខ្ញុំ​មករក​អ្នក​ឬទេ​? ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ច្បាំង​នឹង​ទេវតាគ្រប់គ្រង​នៃ​ពើស៊ី​វិញ​។ កាល​ខ្ញុំ​ចេញទៅ​ហើយ នោះ​មើល៍! ទេវតាគ្រប់គ្រង​នៃ​ក្រិក​នឹង​មក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពេល​នោះ លោក​មាន​ប្រសាសន៍​ថា៖ «តើ​លោក​ដឹង​ឬទេ ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មករក​លោក? តែ​ឥឡូវ​នេះ ខ្ញុំ​នឹង​ត្រឡប់​ទៅប្រ​យុទ្ធ​នឹង​ម្ចាស់​នៃ​នគរ​ពើស៊ី​វិញ ហើយ​ពេល​ខ្ញុំ​ចេញ​ទៅ នោះ​ម្ចាស់​នៃ​នគរ​ក្រិក​នឹង​មក​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ដឹង​ឬ​ទេ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មក​រក​លោក? ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រយុទ្ធ​នឹង​ទេវតា​ថែ‌រក្សា​ចក្រភព​ពែរ្ស​វិញ។ ពេល​ខ្ញុំ​ចេញ​ទៅ​នោះ ទេវតា​ថែ‌រក្សា​អាណា‌ចក្រ​ក្រិក​នឹង​មក​ដល់។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 គាត់​ពោល​មក​ខ្ញុំ​ថា៖ «តើ​អ្នក​ដឹង​ឬ​ទេ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មក​រក​អ្នក? ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រយុទ្ធ​នឹង​ម៉ាឡា‌អ៊ីកាត់​ថែ‌រក្សា​ចក្រភព​ពែរ្ស​វិញ។ ពេល​ខ្ញុំ​ចេញ​ទៅ​នោះ ម៉ាឡា‌អ៊ីកាត់​ថែ‌រក្សា​អាណា‌ចក្រ​ក្រិក​នឹង​មក​ដល់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 10:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​អ្នក​ស្រុក​នោះ​ក៏​ខំ​នាំ​ឲ្យ​ពួក​យូដា​ខ្សោយ​ដៃ​ទៅ ហើយ​បង្អើល​បង្អាក់​គេ​ក្នុង​ការ​ស្អាង​នោះ


គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចេញ​ទៅ​វាយ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាសស៊ើរ សំឡាប់​មនុស្ស​អស់​១​សែន​៨​ម៉ឺន​៥​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ជា​ខ្មោច​ស្លាប់​ទាំង​អស់


ប៉ុន្តែម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី បាន​ឃាត់​យើង​អស់​២១​ថ្ងៃ តែ​មើល មីកែល ជា​ពួក​មហា​ទេវតា​១​បាន​មក​ជួយ​យើង​យ៉ាង​នោះ យើង​បាន​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​ស្តេច​ពើស៊ី​ទៅ


ក្រោយ​មក ខ្ញុំ​គន់​មើល​ទៅ​ឃើញ​សត្វ​១​ទៀត មាន​សណ្ឋាន​ជា​ខ្លា​រខិន ឯ​នៅ​លើ​ខ្នង​វា មាន​ស្លាប​៤​នៃ​សត្វ​ហើរ ក៏​មាន​ក្បាល​៤​ដែរ ហើយ​មាន​អំណាច​គ្រប់‌គ្រង​ប្រគល់​ដល់​វា


ហើយ​ពពែ​ឈ្មោល​រោម​ស្រមូវ​នោះ គឺ​ជា​ស្តេច​សាសន៍​ក្រេក​វិញ ចំណែក​ស្នែង​១​ធំ​ដែល​នៅ​ជា​កណ្តាល​ភ្នែក​ទាំង​២​នោះ គឺ​ជា​ស្តេច​ដើម​ដំបូង


នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម