Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 7:6 - អាល់គីតាប

6 ខ្ញុំ​សម្លឹង​មើល​ទៅ ឃើញ​សត្វ​មួយ​ទៀត មាន​រូប​រាង​ដូច​ខ្លា‌រខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ហើយ​វា​មាន​ក្បាល​បួន​ដែរ វា​បាន​ទទួល​អំណាច​គ្រប់‌គ្រង​លើ​ពិភព​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 “បន្ទាប់ពីការនេះ ខ្ញុំ​បន្ត​សង្កេតមើល នោះ​មើល៍! មាន​សត្វ​មួយទៀត​ដូច​ខ្លារខិន​! មាន​ស្លាប​បួន​របស់​បក្សាបក្សី​នៅលើ​ខ្នង​វា​; សត្វ​នោះ​មាន​ក្បាល​បួន ហើយ​អំណាចគ្រប់គ្រង​ត្រូវបាន​ប្រគល់​ដល់​វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ក្រោយ​មក ខ្ញុំ​សម្លឹង​មើល​ទៅ ឃើញ​សត្វ​មួយ​ទៀត​មាន​សណ្ឋាន​ជា​ខ្លា​រខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ជា​ស្លាប​សត្វ​ហើរ វា​មាន​ក្បាល​បួន​ដែរ ហើយ​គេ​ឲ្យ​អំណាច​គ្រប់‌គ្រង​ដល់​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ខ្ញុំ​សម្លឹង​មើល​ទៅ ឃើញ​សត្វ​មួយ​ទៀត មាន​រូប​រាង​ដូច​ខ្លា‌រខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ហើយ​វា​មាន​ក្បាល​បួន​ដែរ វា​បាន​ទទួល​អំណាច​គ្រប់‌គ្រង​លើ​ពិភព​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ក្រោយ​មក ខ្ញុំ​គន់​មើល​ទៅ​ឃើញ​សត្វ​១​ទៀត មាន​សណ្ឋាន​ជា​ខ្លា​រខិន ឯ​នៅ​លើ​ខ្នង​វា មាន​ស្លាប​៤​នៃ​សត្វ​ហើរ ក៏​មាន​ក្បាល​៤​ដែរ ហើយ​មាន​អំណាច​គ្រប់‌គ្រង​ប្រគល់​ដល់​វា

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 7:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ផ្ទាំង​ស្លាប​វា​វែង ស្លាប​វា​ក្រាស់ ហើយ​ចំរុះ​ពណ៌។ ឥន្ទ្រី​នោះ​ហើរ​ទៅ​ដល់​ភ្នំ​លីបង់ រួច​កាច់​ចុង​តាត្រៅ។


គាត់​ពោល​មក​ខ្ញុំ​ថា៖ «តើ​អ្នក​ដឹង​ឬ​ទេ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មក​រក​អ្នក? ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រយុទ្ធ​នឹង​ម៉ាឡា‌អ៊ីកាត់​ថែ‌រក្សា​ចក្រភព​ពែរ្ស​វិញ។ ពេល​ខ្ញុំ​ចេញ​ទៅ​នោះ ម៉ាឡា‌អ៊ីកាត់​ថែ‌រក្សា​អាណា‌ចក្រ​ក្រិក​នឹង​មក​ដល់។


បន្ទាប់​ពី​ស្តេច​នឹង​មាន​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជា‌ណាចក្រ​របស់​ស្តេច។ ក្រោយ​មក មាន​រាជា‌ណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់‌គ្រង​លើ​ពិភព​លោក​ទាំង​មូល។


សត្វ​ទី​មួយ​មាន​រូប​រាង​ដូច​តោ ហើយ​មាន​ស្លាប​ដូច​ឥន្ទ្រី។ ពេល​ខ្ញុំ​កំពុង​តែ​មើល​នោះ ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​លើក​វា​ឡើង​ផុត​ពី​ដី​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។


សត្វ​ទី​ពីរ​មាន​រូប​រាង​ដូច​ខ្លា‌ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ព្រម​ទាំង​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់​ផង។ មាន​គេ​ប្រាប់​វា​ថា “ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ!”។


យើង​នឹង​ប្រែ​ក្លាយ​ដូច​ជា​សិង្ហ និង​ដូច​ខ្លា‌រខិន​នៅ​តាម​ផ្លូវ យើង​ឃ្លាំ​មើល ដើម្បី​សង្គ្រប់​លើ​ពួក​គេ។


សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មាន​រាង​ដូច​ជា​ខ្លា​រខិន​ជើង​វា​ដូច​ជើង​ខ្លា​ឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សឹង្ហ។ នាគ​បាន​ប្រគល់​អំណាច និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ទៅ​ឲ្យ​សត្វ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម