ដានីយ៉ែល 10:12 - អាល់គីតាប គាត់នោះពោលមកខ្ញុំទៀតថា៖ «លោកដានីយ៉ែលអើយ កុំភ័យខ្លាចអី! តាំងពីថ្ងៃដំបូងដែលអ្នកមានបំណងចង់យល់សេចក្ដីទាំងនោះ ហើយបន្ទាបខ្លួនចំពោះអុលឡោះជាម្ចាស់របស់អ្នក ទ្រង់ក៏ស្តាប់ពាក្យរបស់អ្នក ហេតុនេះបានជាខ្ញុំមកជួបអ្នក។ ព្រះគម្ពីរខ្មែរសាកល រួចគាត់និយាយនឹងខ្ញុំថា៖ “ដានីយ៉ែលអើយ កុំខ្លាចឡើយ ដ្បិតតាំងពីថ្ងៃដំបូងដែលអ្នកបានដាក់ចិត្តរបស់អ្នកដើម្បីយល់ច្បាស់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះរបស់អ្នក ពាក្យរបស់អ្នកត្រូវបានសណ្ដាប់ហើយ ដូច្នេះខ្ញុំបានមកដោយព្រោះពាក្យរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកប្រាប់ខ្ញុំថា៖ «ដានីយ៉ែលអើយ កុំខ្លាចអី ដ្បិតចាប់ពីថ្ងៃមុនដំបូង ដែលលោកបានតាំងចិត្តចង់យល់ ហើយបន្ទាបខ្លួននៅចំពោះព្រះរបស់លោក ព្រះអង្គឮពាក្យរបស់លោកហើយ រួចខ្ញុំបានមក ក៏ព្រោះតែពាក្យរបស់លោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនោះពោលមកខ្ញុំទៀតថា៖ «លោកដានីយ៉ែលអើយ កុំភ័យខ្លាចអី! តាំងពីថ្ងៃដំបូងដែលលោកមានបំណងចង់យល់សេចក្ដីទាំងនោះ ហើយបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះរបស់លោក ទ្រង់ក៏ព្រះសណ្ដាប់ឮពាក្យរបស់លោក ហេតុនេះបានជាខ្ញុំមកជួបលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកប្រាប់ខ្ញុំថា ដានីយ៉ែលអើយ កុំឲ្យខ្លាចឡើយ ដ្បិតចាប់តាំងពីថ្ងៃមុនដំបូង ដែលអ្នកបានតាំងចិត្តរកយល់ ហើយបន្ទាបខ្លួនចុះ នៅចំពោះព្រះនៃអ្នក នោះពាក្យរបស់អ្នកក៏បានឮហើយ រួចយើងក៏បានមក ដោយព្រោះពាក្យនោះ |
ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា: ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ម្ចាស់របស់អ្នករាល់គ្នា! គាត់មកសងសឹក គាត់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺគាត់ផ្ទាល់ មកសង្គ្រោះអ្នករាល់គ្នា។
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
កូនចៅយ៉ាកកូប! ពូជពង្សអ៊ីស្រអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ប្រសិនបើអ្នកស្រែកអង្វរ អុលឡោះតាអាឡានឹងស្តាប់អ្នក។ បើអ្នកស្រែកហៅទ្រង់ នោះទ្រង់នឹងមានបន្ទូលតបមកវិញថា “យើងមកហើយ!”។ ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង ឈប់ចោទមួលបង្កាច់គេ
ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេ មុនពួកគេអង្វរករយើងទៅទៀត ពេលពួកគេកំពុងតែសូមអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។
គាត់នោះពោលមកខ្ញុំថា៖ «ដានីយ៉ែលអើយ អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សុំពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនឹងថ្លែងប្រាប់អ្នក។ សុំក្រោកឈរនៅកន្លែងដែលអ្នកឈរពីមុននោះឡើងវិញ ដ្បិតឥឡូវនេះ អុលឡោះចាត់ខ្ញុំឲ្យមកជួបអ្នក»។ ពេលគាត់កំពុងតែមានប្រសាសន៍ខ្ញុំក៏ក្រោកឈរឡើងវិញ ទាំងញាប់ញ័រ។
រួចហើយគាត់ពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលគាត់មានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបគាត់ថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំមានកម្លាំងហើយ»។
នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលបានឡើយ។ នៅថ្ងៃទីដប់ ខែទីប្រាំពីរអ្នករាល់គ្នាត្រូវតមអាហារ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា
ថ្ងៃនោះជាថ្ងៃឈប់សម្រាក គឺជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ហើយតមអាហារ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។
«នៅថ្ងៃទីដប់ ក្នុងខែទីប្រាំពីរនេះ ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា ហើយតមអាហារ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
អ៊ីសាមានប្រសាសន៍ថា៖ «កុំភ័យខ្លាចអ្វីឡើយ! ទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
ម៉ាឡាអ៊ីកាត់និយាយទៅកាន់ស្ដ្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗ មករកអ៊ីសា ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។
អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកអ៊ីសា ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង អុលឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយអ៊ីសាមិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់សពគាត់។
ម៉ាឡាអ៊ីកាត់ក៏មានប្រសាសន៍ទៅកាន់គាត់ថា៖ «កុំខ្លាចអី សាការីយ៉ាអើយ! អុលឡោះជាអម្ចាស់យល់ព្រមតាមពាក្យសូមអង្វររបស់អ្នកហើយ។ នាងអេលីសាបិត ជាភរិយារបស់អ្នក នឹងបង្កើតកូនប្រុសមួយ អ្នកត្រូវដាក់ឈ្មោះកូននោះថា “យ៉ះយ៉ា”។
ម៉ាឡាអ៊ីកាត់ពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីយំអើយ! ដ្បិតអុលឡោះគាប់ចិត្តនឹងនាងហើយ។
ម៉ាឡាអ៊ីកាត់ពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ដ្រទាំងមូល មានអំណរដ៏លើសលប់។
អ៊ីសាមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្ដដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ?
ប្រាប់ថា “ប៉ូលអើយកុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខស្តេចអធិរាជ ហើយដោយអុលឡោះប្រោសប្រណីអ្នក ទ្រង់នឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នកឲ្យបានរួចជីវិតផងដែរ”។
ពេលខ្ញុំឃើញគាត់ ខ្ញុំដួលសន្លប់បាត់ស្មារតី នៅទៀបជើងគាត់។ គាត់ដាក់ដៃស្ដាំលើខ្ញុំ ទាំងពោលថាៈ «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត