ដូច្នេះ ខ្ញុំមានបំណងសង់ដំណាក់មួយជូនអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់ថ្លែងមកកាន់ស្តេចទត ជាបិតារបស់ខ្ញុំថា “កូនរបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។
ដានីយ៉ែល 1:8 - អាល់គីតាប ដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ពីស្តេចទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។ ព្រះគម្ពីរខ្មែរសាកល ដានីយ៉ែលបានសម្រេចក្នុងចិត្តថា មិនឲ្យខ្លួនទៅជាសៅហ្មងដោយអាហាររបស់ស្ដេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់សោយនោះឡើយ ដូច្នេះគាត់ក៏សុំមេមហាតលិក ដើម្បីកុំឲ្យខ្លួនទៅជាសៅហ្មង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ដានីយ៉ែលបានតាំងចិត្តថា លោកមិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាដែលស្ដេចធ្លាប់សោយឡើយ។ ដូច្នេះ គាត់ក៏សូមដល់ចៅហ្វាយលើពួកមហាតលិក ដើម្បីមិនឲ្យខ្លួនគាត់ត្រូវសៅហ្មង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យុវជនដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ព្រះមហាក្សត្រទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែដានីយ៉ែលបានសំរេចក្នុងចិត្តថា មិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយឡើយ បានជាលោកសូមដល់ចៅហ្វាយលើពួកកំរៀវ ដើម្បីមិនឲ្យខ្លួនត្រូវសៅហ្មងទៅ |
ដូច្នេះ ខ្ញុំមានបំណងសង់ដំណាក់មួយជូនអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់ថ្លែងមកកាន់ស្តេចទត ជាបិតារបស់ខ្ញុំថា “កូនរបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។
នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅ ថ្វាយបង្គំព្រះបាល ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។
ខ្ញុំសូមសន្យាដោយឥតងាករេថា ខ្ញុំនឹងប្រតិបត្តិតាមហ៊ូកុំ ដ៏សុចរិតដែលទ្រង់បង្គាប់មក។
មនុស្សអាក្រក់អើយ ចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ! ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃអុលឡោះជាម្ចាស់របស់ខ្ញុំ!
សូមកុំបណ្តោយឲ្យចិត្តខ្ញុំ មានលំអៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើអាក្រក់ រួមជាមួយមនុស្សទុច្ចរិត សូមកុំឲ្យខ្ញុំចូលរួមជប់លៀង ជាមួយពួកគេឡើយ។
ស្តេចបញ្ជាគេឲ្យយកអាហារ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាឲ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។
កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
ពេលគាត់ទៅដល់ ហើយឃើញក្តីមេត្តារបស់អុលឡោះដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្ដនៅស្មោះត្រង់នឹងអ៊ីសាជាអម្ចាស់ជានិច្ច។
ប៉ុន្ដែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឲ្យបរិភោគឈាម
រីឯអ្នកដែលប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថា អាចទប់ចិត្ដបាន ហើយសម្រេចចិត្ដថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះ គាត់ធ្វើត្រឹមត្រូវហើយ។
ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ដ ដោយមិននឹកស្ដាយ ឬទើសទ័លឡើយ ដ្បិតអុលឡោះគាប់ចិត្តនឹងអ្នកណាដែលធ្វើអំណោយដោយចិត្ដរីករាយ។
អ្នករាល់គ្នាធ្វើយញ្ញបូជា និងពិធីច្រូចស្រា សែនព្រះទាំងនោះ បើព្រះទាំងនោះចេះស៊ីផឹកមែន ឲ្យពួកគេក្រោកឡើង ជួយសង្គ្រោះ និងការពារអ្នករាល់គ្នាទៅ!