កាលយូសុះចូលទៅជួបហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបនោះ គាត់មានអាយុសាមសិបឆ្នាំហើយ។ យូសុះបានចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
ដានីយ៉ែល 1:5 - អាល់គីតាប ស្តេចបញ្ជាគេឲ្យយកអាហារ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាឲ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។ ព្រះគម្ពីរខ្មែរសាកល ស្ដេចទ្រង់តម្រូវចំណែកប្រចាំថ្ងៃសម្រាប់ពួកគេពីអាហាររបស់អង្គទ្រង់ និងពីស្រាទំពាំងបាយជូរដែលទ្រង់សោយ ហើយឲ្យបង្ហាត់ពួកគេបីឆ្នាំ។ លុះផុតពេលវេលានោះ ពួកគេត្រូវបម្រើនៅចំពោះស្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចតម្រូវឲ្យមានចំណែកអាហារហ្លួង ចែកដល់ពួកគេរាល់ថ្ងៃ ព្រមទាំងស្រាដែលស្ដេចធ្លាប់សោយទៀតផង។ អ្នកទាំងនោះត្រូវទទួលការអប់រំរយៈពេលបីឆ្នាំ លុះគ្រប់ពេលកំណត់ហើយ គេត្រូវឈរនៅចំពោះស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះមហាក្សត្របញ្ជាគេឲ្យយកព្រះស្ងោយ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាឲ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់ក៏ដំរូវឲ្យមានចំណែកអាហារហ្លួងចែកដល់គេជារាល់ថ្ងៃ ព្រមទាំងស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយផង ហើយឲ្យចិញ្ចឹមគេយ៉ាងដូច្នោះគ្រប់៣ឆ្នាំ ដើម្បីកាលណាសំរេចពេលកំណត់ហើយ នោះឲ្យគេបានធ្វើការងារនៅចំពោះស្តេច |
កាលយូសុះចូលទៅជួបហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបនោះ គាត់មានអាយុសាមសិបឆ្នាំហើយ។ យូសុះបានចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
ពួកអ្នកបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញស្តេចពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្តាប់ប្រសាសន៍ពោរពេញដោយប្រាជ្ញារបស់ស្តេច។
ស្តេចស្រុកបាប៊ីឡូនតែងតែទំនុកបម្រុងស្តេចយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
ពួកអ្នកបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញស្តេច ពិតជាមានសុភមង្គលហើយ ព្រោះពួកគេនៅជាមួយស្តេច ហើយឮពាក្យសំដីពោរពេញដោយប្រាជ្ញារបស់ស្តេច។
អុលឡោះតាអាឡាមានបន្ទូលតបថា៖ «ប្រសិនបើអ្នកវិលត្រឡប់មករកយើង នោះយើងនឹងឲ្យអ្នកវិលត្រឡប់ មកបំពេញមុខងារបម្រើយើងវិញ។ ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារ ជាជាងពោលពាក្យឥតបានការ យើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។ ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នក គឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។
ស្តេចបានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ស្តេចក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាអ្នកបម្រើ។
ដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ពីស្តេចទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។
ម៉ាឡាអ៊ីកាត់តបវិញថា៖ «ខ្ញុំឈ្មោះជីព្រអេល ជាអ្នកបម្រើអុលឡោះ ទ្រង់បានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះ មកប្រាប់អ្នក
ចូរប្រុងស្មារតី និងទូរអាគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុការណ៍ទាំងអស់ ដែលត្រូវកើតមាន ហើយដើម្បីឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រាមនុស្ស»។
ស្តេចសូលចាត់គេឲ្យទៅប្រាប់លោកអ៊ីសាយថា៖ «សូមឲ្យទតនៅបម្រើខ្ញុំទៅ ព្រោះខ្ញុំពេញចិត្តនឹងយុវជននេះណាស់»។