កូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់អុលឡោះតាអាឡាលើស្មា ដូចម៉ូសាបានបង្គាប់ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
ជនគណនា 4:5 - អាល់គីតាប ពេលជនជាតិអ៊ីស្រអែលត្រូវចេញដំណើរ ហារូន និងកូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខណ្ឌទីសក្ការៈបំផុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលត្រូវរើជំរំ អើរ៉ុន និងកូនរបស់គាត់ ត្រូវចូលទៅដោះវាំងននដែលបិទបាំង យកទៅគ្រប់លើហិបនៃសេចក្ដីសញ្ញា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលជនជាតិអ៊ីស្រាអែលត្រូវចេញដំណើរ អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខណ្ឌទីសក្ការៈបំផុត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាពួកជំនុំរៀបដំណើរចេញទៅ នោះអើរ៉ុន នឹងពួកកូនលោក ត្រូវចូលទៅដោះវាំងនន ដែលបិទបាំង យកទៅគ្របលើហឹប នៃសេចក្ដីបន្ទាល់ |
កូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់អុលឡោះតាអាឡាលើស្មា ដូចម៉ូសាបានបង្គាប់ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
ដូច្នេះពួកលេវីមិនចាំបាច់សែងជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ក្នុងជំរំសក្ការៈទៀតឡើយ»។
ស្តេចបានឲ្យគេធ្វើវាំងននអំពីក្រណាត់ទេសឯកម៉ដ្ត មានពណ៌ស្វាយ ក្រហម ខៀវ ហើយមានប៉ាក់រូបម៉ាឡាអ៊ីកាត់មានស្លាប នៅលើក្រណាត់នោះផង។
គេធ្វើវាំងនន មួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអ ដោយរូបម៉ាឡាអ៊ីកាត់មានស្លាប។
ចូរដាក់អាសនៈមាស សម្រាប់ដុតគ្រឿងក្រអូប នៅខាងមុខហិបនៃសម្ពន្ធមេត្រី ហើយបាំងវាំងនននៅទ្វារចូលជំរំសក្ការៈ។
នៅលើភ្នំនោះ ទ្រង់នឹងដកស្បៃកាន់ទុក្ខ ចេញពីជាតិសាសន៍ទាំងប៉ុន្មាន ហើយក៏ដកវាំងននទុក្ខព្រួយចេញពី ប្រជាជាតិទាំងអស់ដែរ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់ហារូនជាបងរបស់អ្នកកុំឲ្យចូលទៅក្នុងទីសក្ការៈបំផុតគ្រប់ពេលវេលាឡើយ ពោលគឺចូលទៅខាងក្រោយវាំងននដែលនៅពីមុខគំរបហិបនៃសម្ពន្ធមេត្រីបើមិនដូច្នោះទេ ក្រែងលោគាត់ត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើគំរបហិប។
ទង់សញ្ញានៃជំរំយូដាចេញដំណើរមុនគេជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលយូដា ដឹកនាំដោយលោកណាសូន ជាកូនរបស់លោកអមីណាដាប់
នៅពេលលើកជំរំ កាលហារូន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ ហើយកូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងជំរំជួបអុលឡោះតាអាឡា។
កូនចៅកេហាត់បំពេញមុខងារក្នុងជំរំជួបអុលឡោះតាអាឡា គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។
គាត់ពុំបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។
ពេលនោះ វាំងនននៅក្នុងម៉ាស្ជិទរហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា
ម៉ូសាបានសរសេរហ៊ូកុំនេះប្រគល់ជូនពួកអ៊ីមុាំ ជាកូនចៅលេវី ដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ហើយគាត់ក៏ប្រគល់ជូនអះលីជំអះទាំងអស់ នៃជនជាតិអ៊ីស្រអែលដែរ។
ព្រោះអ៊ីសាបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយគាត់ឆ្លងកាត់វាំងននពោល គឺរូបកាយរបស់គាត់ដែលកើតមកជាមនុស្ស។
អុលឡោះតាអាឡាបានដាក់ទោសប្រជាជននៅបេតសេម៉េស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ទ្រង់។ ទ្រង់បានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខដោយអុលឡោះតាអាឡាដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។