នេះសុទ្ធសឹងជាក្រិត្យវិន័យ ស្តីអំពីពួកសត្វជើងបួនសត្វស្លាបសត្វដែលរស់រវើករវាន់នៅក្នុងទឹក និងសត្វលូនវារទាំងប៉ុន្មាននៅលើដី។
ជនគណនា 36:13 - អាល់គីតាប នេះជាបទបញ្ជា និងហ៊ូកុំផ្សេងៗដែលអុលឡោះតាអាឡាបានបង្គាប់មកជនជាតិអ៊ីស្រអែលតាមរយៈម៉ូសានៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ដល់កូនចៅអ៊ីស្រាអែល ដោយសារលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាបទបញ្ជា និងវិន័យផ្សេងៗដែលព្រះអម្ចាស់បានបង្គាប់មកជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាសេចក្ដីបញ្ញត្ត នឹងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅអ៊ីស្រាអែល ដោយសារម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ។:៚ |
នេះសុទ្ធសឹងជាក្រិត្យវិន័យ ស្តីអំពីពួកសត្វជើងបួនសត្វស្លាបសត្វដែលរស់រវើករវាន់នៅក្នុងទឹក និងសត្វលូនវារទាំងប៉ុន្មាននៅលើដី។
នេះជាហ៊ូកុំស្តីអំពីស្នាមដុះផ្សិត នៅលើសម្លៀកបំពាក់ធ្វើពីរោមចៀម ឬពីអំបោះធ្មៃនៅលើក្រណាត់ លើអំបោះរោមចៀម ឬលើវត្ថុធ្វើអំពីស្បែក។ ហ៊ូកុំនេះអាចជួយឲ្យគេសន្មតបានថា វត្ថុដែលដុះផ្សិតនោះបរិសុទ្ធ ឬមិនបរិសុទ្ធ»។
នេះជាហ៊ូកុំដែលអុលឡោះតាអាឡាប្រទានមកជនជាតិអ៊ីស្រអែលតាមរយៈម៉ូសា នៅលើភ្នំស៊ីណៃ។
នេះហើយជាបទបញ្ជា ដែលអុលឡោះតាអាឡា ប្រទានមកម៉ូសានៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រអែល។
ជនជាតិអ៊ីស្រអែលចេញដំណើរពីទីនោះ ទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយខាងកើតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
ម៉ូសា និងលោកអេឡាសារក៏ប្រាប់ជនជាតិអ៊ីស្រអែល នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូ
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសានៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ ដូចតទៅ៖
ពួកគេបានរៀបការនឹងបុរសមកពីអំបូរ កូនចៅលោកម៉ាណាសេ ជាកូនរបស់យូសុះ។ ដូច្នេះ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេ ស្ថិតនៅក្នុងអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង។