ក្នុងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល មានទាហាន ១៨ ០០០ នាក់ ជាអ្នកដែលគេចាត់ឲ្យទៅប្រកាសតែងតាំងទត ជាស្តេច។
ជនគណនា 32:33 - អាល់គីតាប ម៉ូសាក៏ប្រគល់នគររបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នគររបស់ស្តេចអុក ជាស្តេចស្រុកបាសាន គឺទាំងទឹកដី ទាំងទីក្រុង ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ឲ្យកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល ដែលជាពូជពង្សរបស់យូសុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេក៏ប្រគល់នគររបស់ស្ដេចស៊ីហុន សាសន៍អាម៉ូរី និងនគររបស់ស្ដេចអុក ស្រុកបាសាន គឺស្រុកទាំងមូល និងទីក្រុងទាំងប៉ុន្មានក្នុងស្រុកនោះ ព្រមទាំងដែនដីនៅជុំវិញទីក្រុងទាំងនោះ ឲ្យកូនចៅកាដ កូនចៅរូបេន និងមួយចំហៀងកុលសម្ព័ន្ធម៉ាណាសេ ដែលជាពូជពង្សរបស់យ៉ូសែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏ប្រគល់នគររបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី នគររបស់ព្រះបាទអុក ជាស្ដេចស្រុកបាសាន គឺទាំងទឹកដី ទាំងទីក្រុង ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ឲ្យកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលជាពូជពង្សរបស់លោកយ៉ូសែប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេ លោកក៏ឲ្យនគររបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នឹងនគររបស់អុក ជាស្តេចបាសាន គឺស្រុកទាំងមូល តាមចំនួនទីក្រុងគេ រហូតដល់ព្រំប្រទល់ ព្រមទាំងទីក្រុង នៅព័ទ្ធជុំវិញទាំងប៉ុន្មាន ដល់ពួកកូនចៅកាឌ់ នឹងពួកកូនចៅរូបេន ហើយដល់១ចំហៀងនៃពូជអំបូរម៉ាន៉ាសេ ជាកូនយ៉ូសែប |
ក្នុងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល មានទាហាន ១៨ ០០០ នាក់ ជាអ្នកដែលគេចាត់ឲ្យទៅប្រកាសតែងតាំងទត ជាស្តេច។
ស្តេចទតបានតែងតាំងលោកយេរីយ៉ា ព្រមទាំងបងប្អូនរបស់គាត់ ២ ៧០០ នាក់ សុទ្ធតែជាមនុស្សអង់អាច និងជាមេក្រុមគ្រួសារឲ្យគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ដើម្បីបំពេញកិច្ចការទាំងប៉ុន្មានរបស់អុលឡោះតាអាឡា និងកិច្ចការរបស់ស្តេច។
កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល មានទាហានចំនួន ៤៤ ៧៦០នាក់ ដែលអាចចេញទៅធ្វើសឹកសង្គ្រាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែល ប្រើដាវ បាញ់ធ្នូ និងថ្នឹកខាងចំបាំង។
កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសំបើមណាស់។ ដោយឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ
យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះអុលឡោះតាអាឡា តែសូមឲ្យយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ជាចំណែកមត៌ក»។
ដ្បិតកុលសម្ព័ន្ធរូបេន តាមអំបូររបស់ពួកគេ និងកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេបានទទួលទឹកដីជាចំណែកមត៌ករួចហើយ។ រីឯកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត ក៏បានទទួលទឹកដីដែលជាចំណែកមត៌ករបស់ពួកគេហើយដែរ។
កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលបានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។
ដូច្នេះអ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមសេចក្តីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលជោគជ័យ ក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
ជនជាតិអ៊ីស្រអែលវាយយកបាន ហើយកាន់កាប់ស្រុកដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីទឹកធ្លាក់អើណូន រហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបា ទាំងមូលដែលនៅខាងកើតផង។ ពួកគេវាយឈ្នះស្តេចនានា នៅស្រុកនោះដូចតទៅ:
ម៉ូសា ជាអ្នកបម្រើអុលឡោះតាអាឡា និងជនជាតិអ៊ីស្រអែល បានវាយប្រហារស្តេចទាំងពីរនាក់នេះ ហើយម៉ូសាជាអ្នកបម្រើអុលឡោះតាអាឡា ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទុកជាកម្មសិទ្ធិ។
ដ្បិតកាលពីមុន ម៉ូសាចែកទឹកដីឲ្យកុលសម្ព័ន្ធពីរ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែគាត់ពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ដូចកុលសម្ព័ន្ធឯទៀតៗទេ។
ឥឡូវនេះ អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសេចក្តីសុខសាន្ត ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដី ដែលម៉ូសាជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។
ម៉ូសាបានចែកទឹកដីមួយចំណែកជាមត៌ក ក្នុងស្រុកបាសាន នៅខាងកើតទន្លេយ័រដាន់ ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល។ យ៉ូស្វេក៏បានចែកទឹកដីមួយចំណែកជាមត៌ក ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត នៅខាងលិចទន្លេយ័រដាន់ រួមជាមួយកុលសម្ព័ន្ធនានាជាបងប្អូនរបស់គេដែរ។ យ៉ូស្វេប្រាប់ពួកគេឲ្យវិលត្រឡប់ទៅជំរំវិញ ទាំងឲ្យពរពួកគេផង។
មានជនជាតិហេប្រឺខ្លះឆ្លងទន្លេយ័រដាន់រត់ទៅស្រុកកាដ និងស្រុកកាឡាដ។ រីឯស្តេចសូលវិញ គាត់នៅគីលកាល់នៅឡើយ ហើយកងទ័ពទាំងប៉ុន្មានដែលនៅជាមួយស្តេចញ័ររន្ធត់យ៉ាងខ្លាំង។