Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:31 - អាល់គីតាប

31 ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល មាន​ទាហាន ១៨ ០០០ នាក់ ជា​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ប្រកាស​តែង‌តាំង​ទត ជា​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ខាង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​នោះ មាន​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់ ដែល​បាន​តម្រូវ​ឈ្មោះ ឲ្យ​មក​អភិសេក​ព្រះបាទ​ដាវីឌ​ឡើង​ជា​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន ១៨ ០០០​នាក់ ជា​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ប្រកាស​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា‌ក្សត្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ខាង​ឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ មាន​១​ម៉ឺន​៨​ពាន់​នាក់ ដែល​បាន​ដំរូវ​ដោយ​ឈ្មោះ ឲ្យ​មក​តាំង​ដាវីឌ​ឡើង​ជា​ស្តេច

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម​មាន ២០ ៨០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។


ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មេ​បញ្ជា​ការ ២០០​នាក់ និង​ពល​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សំគាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ។


កុល‌សម្ព័ន្ធ​យូសុះ​ប្រៀប​ដូច​ជា​គោ​បា ដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើង អំណាច​របស់​គេ​ខ្លាំង​ក្លា​ដូច​ស្នែង​ក្របី ដែល​ប្រហារ​ជាតិ​សាសន៍​ទាំង​ឡាយ ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ស្នែង​ម្ខាង គឺ​អេប្រា‌អ៊ីម ដែល​មាន​គ្នា​ច្រើន​អនេក‌អនន្ត ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណា‌សេ ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម