ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 21:2 - អាល់គីតាប

ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ទូរអាអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​អុលឡោះ​ប្រគល់​ជន‌ជាតិ​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ឡាយ​របស់​ពួក​គេ​ជូន​ផ្តាច់​ដល់​អុលឡោះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​អ៊ីស្រា‌អែល​បាន​សច្ចា​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ប្រសិន‌បើ​ព្រះ‌អង្គ​ប្រគល់​សាសន៍​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​របស់​គេ​ឲ្យ​អស់​រលីង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បន់​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះអង្គ​ប្រគល់​ជន‌ជាតិ​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ ទូលបង្គំ​នឹង​បំផ្លាញ​ទីក្រុង​ទាំង‌ឡាយ​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ពួក​អ៊ីស្រាអែល​គេ​តាំង​សច្ចា​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា បើ​ទ្រង់​ប្រគល់​សាសន៍​នោះ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​គេ​អស់​រលីង

សូមមើលជំពូក



ជន‌គណនា 21:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ទូរអា​ថា៖ «ប្រសិន​បើ​អុលឡោះ​នៅ​ជា​មួយ​ខ្ញុំ និង​ថែ​រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ ប្រសិន​បើ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ និង​សម្លៀក​បំពាក់


ខ្ញុំ​នឹង​យក​ជំនូន​មក​ជូន​អុលឡោះ‌តាអាឡា តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់


គាត់​បាន​ស្បថ​ជា​មួយ​អុលឡោះ‌តាអាឡា គឺ​គាត់​បាន​សន្យា​ជា​មួយ​អុលឡោះ​ដ៏​មាន​ចេស្ដា ជា​ម្ចាស់​របស់​យ៉ាកកូប​ ​ថា:


បើ​អ្នក​ណា​មិន​ស្រឡាញ់​អ៊ីសា‌ជាអម្ចាស់ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ទៅ​ចុះ! ម៉ារ៉ាណាថា!


ត្រូវ​ប្រហារ​អ្នក​ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា គឺ​ត្រូវ​កំទេច​របស់​របរ​នៅ​ក្នុង​ទី​ក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ។


ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ មក​ដាក់​នៅ​ចំ​កណ្តាល​ទី​លាន​ក្រុង រួច​ដុត​កំទេច​ក្រុង​ជា​មួយ​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន​រហូត​តទៅ ឥត​មាន​នរណា​សង់​ឡើង​វិញ​ឡើយ។


រីឯ​ក្រុង​របស់​ជាតិ​សាសន៍​ទាំង​ឡាយ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​អ្នក​ជា​កេរ‌មត៌ក អ្នក​មិន​ត្រូវ​ទុក​ជីវិត​ឲ្យ​នរណា​ម្នាក់​សោះ​ឡើយ


ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​អ្នក ពេល​ណា​អ្នក​យក​ជ័យ​ជំនះ​លើ​ពួក​គេ​ហើយ ចូរ​បំផ្លាញ​ពួក​គេ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា។ កុំ​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​ពួក​គេ ឬ​ប្រណី​សន្តោស​ពួក​គេ​ឡើយ។


ចូរ​បំផ្លាញ​ទី‌ក្រុង និង​អ្វីៗ​ទាំង​អស់​ក្នុង​ទី‌ក្រុង​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា តែ​ត្រូវ​ទុក​ជីវិត​ឲ្យ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ ព្រោះ​នាង​បាន​លាក់​អ្នក​ស៊ើប‌ការណ៍ ដែល​យើង​ចាត់​ឲ្យ​មក។


នៅ​គ្រា​នោះ យ៉ូស្វេ​បាន​ប្រកាស​យ៉ាង​ឱឡារិក៖ «អ្នក​ណា​ចង់​សង់​ក្រុង​យេរីខូ​នេះ​ឡើង​វិញ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពីអុលឡោះ‌តាអាឡា! គឺ​បើ​គេ​ហ៊ាន​ចាក់​គ្រឹះ កូន​ប្រុស​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​បើ​គេ​ហ៊ាន​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់»។


លោក​យែបថា​បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​ទ្រង់​ប្រគល់​ជន‌ជាតិ​អាំម៉ូន​មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ


នាង​ទូរអា​អង្វរ​អុលឡោះ​ដោយ​សច្ចា​ថា៖ «ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​មើល​មក​ខ្ញុំ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ ប្រសិន​បើ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ ខ្ញុំ​នឹង​យក​កូន​នោះ​មក​ជូន​ទ្រង់ ដើម្បី​ឲ្យ​នៅ​បម្រើ​ទ្រង់​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។