Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 21:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រួច​ពួក​អ៊ីស្រាអែល​គេ​តាំង​សច្ចា​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា បើ​ទ្រង់​ប្រគល់​សាសន៍​នោះ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​គេ​អស់​រលីង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពេល​នោះ ពួក​អ៊ីស្រា‌អែល​បាន​សច្ចា​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ប្រសិន‌បើ​ព្រះ‌អង្គ​ប្រគល់​សាសន៍​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​របស់​គេ​ឲ្យ​អស់​រលីង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បន់​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះអង្គ​ប្រគល់​ជន‌ជាតិ​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ ទូលបង្គំ​នឹង​បំផ្លាញ​ទីក្រុង​ទាំង‌ឡាយ​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ទូរអាអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​អុលឡោះ​ប្រគល់​ជន‌ជាតិ​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ឡាយ​របស់​ពួក​គេ​ជូន​ផ្តាច់​ដល់​អុលឡោះ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 21:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ក៏​បន់​ថា បើ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​ទូលបង្គំ ហើយ​រក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ដើរ​ទៅ​នេះ ព្រម​ទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ទទួល​ទាន នឹង​សំលៀក‌បំពាក់​ផង


ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា អើ នៅ​មុខ​បណ្តាជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង


ដែល​លោក​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា ហើយ​បន់​ដល់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នៃ​យ៉ាកុប​ថា


បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក


នោះ​ត្រូវ​ឲ្យ​កាប់​ពួក​មនុស្ស​នៅ​ក្រុង​នោះ ដោយ​មុខ​ដាវ​ជា​កុំ​ខាន ទាំង​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ ព្រម​ទាំង​របស់​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ


រួច​ត្រូវ​ឲ្យ​ប្រមូល​អស់​ទាំង​របឹប​នៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​នា​ផ្លូវ ហើយ​ដុត​ទាំង​អស់​ចោល ទាំង​ទី​ក្រុង នឹង​របឹប​ទាំង​អស់ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ


តែ​ឯ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក នោះ​មិន​ត្រូវ​ទុក​អ្វី​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​រស់​ឡើយ


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​ឯង ហើយ​ឯង​បាន​ឈ្នះ​គេ នោះ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ


ឯ​ទី​ក្រុង​នេះ ជា​ទី​ក្រុង​សំរាប់​តែ​បំផ្លាញ​អស់​រលីង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្រប់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​នេះ​ផង រស់​នៅ​បាន​តែ​នាង​រ៉ាហាប​ជា​ស្រី​សំផឹង​១ នឹង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង​ប៉ុណ្ណោះ ពី​ព្រោះ​នាង​បាន​នាំ​អ្នក​២​នាក់ ដែល​យើង​បាន​ចាត់​មក ទៅ​លាក់​បំពួន​ទុក


នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ប្រកាស ជា​ពាក្យ​បណ្តាសា​ថា អ្នក​ណា​ដែល​ចាប់​ផ្តើម​សង់​ក្រុង​យេរីខូរ​នេះ​ឡើង​វិញ នោះ​នឹង​ត្រូវ​បណ្តាសា​ហើយ កាល​ណា​អ្នក​នោះ​ដាក់​ឫស​កំផែង នោះ​កូន​ច្បង​របស់​ខ្លួន​នឹង​ស្លាប់​ទៅ ហើយ​កាល​ណា​ដាក់​ទ្វារ​ចុះ នោះ​កូន​ពៅ​នឹង​ស្លាប់​ទៅ។


យែបថា​ក៏​បន់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា បើ​សិន​ជា​ទ្រង់​ប្រគល់​ពួក​កូន​ចៅ​អាំម៉ូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ទូលបង្គំ​ពិត


រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម