ទ្រង់មានបន្ទូលពីក្នុងផ្ទាំងពពក មកពួកគាត់ ពួកគាត់បានកាន់តាមដំបូន្មាន និងប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន ដែលទ្រង់បង្គាប់ឲ្យពួកគាត់ធ្វើ។
ជនគណនា 12:5 - អាល់គីតាប អុលឡោះតាអាឡាចុះមកជាមួយដុំពពក ហើយនៅមាត់ទ្វារជំរំ។ អុលឡោះហៅហារូន និងម៉ារៀម អ្នកទាំងពីរក៏ចូលទៅជិតទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេហូវ៉ាយាងចុះមកក្នុងបង្គោលពពក ឈរនៅត្រង់ទ្វារចូលត្រសាល ហើយមានព្រះបន្ទូលហៅអើរ៉ុន និងម៉ារាម រួចអ្នកទាំងពីរក៏ចេញមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់យាងចុះមកជាមួយដុំពពក* ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះអង្គហៅលោកអើរ៉ុន និងអ្នកស្រីម៉ារាម អ្នកទាំងពីរក៏ចូលទៅជិតព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ក៏ចុះមកក្នុងបង្គោលពពក ឈរនៅត្រង់មាត់ទ្វារត្រសាល មានបន្ទូលហៅចំពោះអើរ៉ុន នឹងម៉ារាម រួចគេក៏ចេញមក |
ទ្រង់មានបន្ទូលពីក្នុងផ្ទាំងពពក មកពួកគាត់ ពួកគាត់បានកាន់តាមដំបូន្មាន និងប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន ដែលទ្រង់បង្គាប់ឲ្យពួកគាត់ធ្វើ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ ម៉ូសាក៏រៀបរាប់ចម្លើយរបស់ប្រជាជន ជម្រាបអុលឡោះតាអាឡា។
អុលឡោះតាអាឡាបានចុះមកក្នុងពពក ហើយនៅទីនោះ ក្បែរម៉ូសា ទាំងប្រកាសឈ្មោះអុលឡោះតាអាឡា។
គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពករបស់អុលឡោះតាអាឡា ស្ថិតនៅលើជំរំសក្ការៈនៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។
អុលឡោះតាអាឡាចុះមកក្នុងពពក រួចសន្ទនាជាមួយម៉ូសា។ ទ្រង់យករសរបស់ទ្រង់មួយចំណែកពីម៉ូសា ប្រគល់ទៅឲ្យអះលីជំអះទាំងចិតសិបនាក់។ ពេលរសអុលឡោះមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្តើមថ្លែងបន្ទូលអុលឡោះ តែថ្លែងមិនយូរទេ។
រំពេចនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា ហារូន និងម៉ារៀមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅជំរំជួបអុលឡោះតាអាឡាទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។