ទ្រង់ចុះមកលើភ្នំស៊ីណៃ ទ្រង់មានបន្ទូលពីលើមេឃ មកពួកគេ ហើយប្រទានហ៊ូកុំដ៏ត្រឹមត្រូវ ជាការពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗមកឲ្យពួកគេ។
ចោទិយកថា 4:8 - អាល់គីតាប តើប្រជាជាតិដ៏ធំណាមួយ មានហ៊ូកុំ និងវិន័យត្រឹមត្រូវ តាមហ៊ូកុំទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តិត្រឹមត្រូវ ដូចជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំដាក់នៅមុខអ្នករាល់គ្នានៅថ្ងៃនេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើប្រជាជាតិដ៏ធំណាមួយមានច្បាប់ និងវិន័យត្រឹមត្រូវ តាមក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ នឹងបញ្ញត្តដ៏ត្រឹមត្រូវ ឲ្យដូចជាក្រឹត្យព្រះវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះដូច្នេះ។ |
ទ្រង់ចុះមកលើភ្នំស៊ីណៃ ទ្រង់មានបន្ទូលពីលើមេឃ មកពួកគេ ហើយប្រទានហ៊ូកុំដ៏ត្រឹមត្រូវ ជាការពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗមកឲ្យពួកគេ។
ដំបូន្មានរបស់ទ្រង់សុចរិតជានិច្ច សូមប្រទានប្រាជ្ញាមកខ្ញុំ ដើម្បីឲ្យខ្ញុំមានជីវិត!
គោលការណ៍នៃបន្ទូលរបស់ទ្រង់ ជាសេចក្ដីពិត ហើយហ៊ូកុំទាំងប៉ុន្មានដែលទ្រង់សម្រេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
បទបញ្ជារបស់ទ្រង់ទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយខ្ញុំផង ដ្បិតគេបៀតបៀនខ្ញុំដោយឥតហេតុផល។
ខ្ញុំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ បទបញ្ជារបស់ទ្រង់ទូលំទូលាយ ឥតមានព្រំដែនសោះឡើយ។
ទ្រង់គ្រងរាជ្យដោយសុចរិត យុត្តិធម៌ អ្វីៗដែលទ្រង់ធ្វើ សុទ្ធតែបង្ហាញអំពីចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្ររបស់ទ្រង់។
ដោយអុលឡោះតាអាឡាសុចរិត ទ្រង់ពេញចិត្តធ្វើឲ្យហ៊ូកុំរបស់ ទ្រង់បានថ្កុំថ្កើងរុងរឿង។
សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង អុលឡោះបានប្រគល់បន្ទូលមកឲ្យសាសន៍យូដា។
អុលឡោះនឹងធ្វើឲ្យអ្នកក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយសរុងរឿង មានកេរ្តិ៍ឈ្មោះល្បី ហើយថ្កុំថ្កើងជាងគេ ក្នុងចំណោមប្រជាជាតិទាំងអស់ដែលទ្រង់បានបង្កើតមក។ អ្នកនឹងទៅជាប្រជារាស្ត្រដ៏វិសុទ្ធសម្រាប់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដូចទ្រង់មានបន្ទូលទុក»។