អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា ទ្រង់នឹងប្រយុទ្ធ ដើម្បីអ្នករាល់គ្នា ដូចទ្រង់បានប្រយុទ្ធឲ្យអ្នករាល់គ្នាឃើញ នៅស្រុកអេស៊ីបដែរ។
ចោទិយកថា 34:11 - អាល់គីតាប គ្មាននរណាម្នាក់សំដែងទីសំគាល់ និងការអស្ចារ្យដូចអុលឡោះតាអាឡាចាត់គាត់ ឲ្យទៅសំដែង នៅស្រុកអេស៊ីបប្រឆាំងនឹងស្តេចហ្វៀរ៉អ៊ូន ព្រមទាំងអ្នកបម្រើ និងប្រជាជនទាំងមូលនៅស្រុកនោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺដោយអស់ទាំងទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានចាត់លោកឲ្យធ្វើនៅស្រុកអេស៊ីព្ទ ទាស់នឹងផារ៉ោន និងពួករាជបម្រើរបស់ព្រះអង្គ និងដល់ស្រុករបស់ព្រះអង្គទាំងមូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាម្នាក់សម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ដូចព្រះអម្ចាស់ចាត់លោកឲ្យទៅសម្តែងនៅស្រុកអេស៊ីប ប្រឆាំងនឹងព្រះចៅផារ៉ោន ព្រមទាំងរាជបម្រើ និងប្រជាជនទាំងមូលនៅស្រុកនោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដោយអស់ទាំងទីសំគាល់ នឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានចាត់ប្រើលោក ឲ្យធ្វើនៅស្រុកអេស៊ីព្ទ ទាស់នឹងផារ៉ោន នឹងពួកមហាតលិកទ្រង់ ហើយនឹងស្រុកទ្រង់ទាំងមូល |
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា ទ្រង់នឹងប្រយុទ្ធ ដើម្បីអ្នករាល់គ្នា ដូចទ្រង់បានប្រយុទ្ធឲ្យអ្នករាល់គ្នាឃើញ នៅស្រុកអេស៊ីបដែរ។
អុលឡោះតាអាឡាបាននាំយើងខ្ញុំចាកចេញពីស្រុកអេស៊ីប ដោយអំណាច និងតេជានុភាពដ៏ខ្លាំងពូកែ ទ្រង់សំដែងមហិទ្ធិប្ញទ្ធិគួរស្ញែងខ្លាច ព្រមទាំងទីសំគាល់ និងការអស្ចារ្យផ្សេងៗ។
នៅស្រុកអ៊ីស្រអែលពុំដែលមានណាពីណាម្នាក់ ដូចម៉ូសាទេ គឺអុលឡោះតាអាឡាមានបន្ទូលជាមួយគាត់ មុខទល់នឹងមុខ។
ហើយក៏គ្មាននរណាម្នាក់អាចសំដែងអំណាច គួរឲ្យស្ញែងខ្លាច នៅចំពោះមុខជនជាតិអ៊ីស្រអែលទាំងមូល ដូចម៉ូសាដែរ។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដោយធ្វើការអស្ចារ្យ ទីសំគាល់អស្ចារ្យ ហើយប្រយុទ្ធជំនួសគេ ដោយអំណាច និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានធ្វើនៅស្រុកអេស៊ីបឲ្យអ្នកឃើញបែបនេះឬទេ?
អ្នកឃើញស្រាប់ហើយថា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានធ្វើឲ្យមានគ្រោះកាចដ៏ធំៗ ទ្រង់សំដែងទីសំគាល់ និងការអស្ចារ្យ ព្រមទាំងអំណាច និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។