Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 34:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គឺ​ដោយ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​លោក​ឲ្យ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ទាស់​នឹង​ផារ៉ោន និង​ពួក​រាជ​បម្រើ​របស់​ព្រះ‌អង្គ និងដល់​ស្រុក​របស់​ព្រះ‌អង្គ​ទាំង​មូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 គ្មាន​នរណា​ម្នាក់​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដូច​ព្រះ‌អម្ចាស់​ចាត់​លោក​ឲ្យ​ទៅ​សម្តែង​នៅ​ស្រុក​អេស៊ីប ប្រឆាំង​នឹង​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​រាជ​បម្រើ និង​ប្រជា‌ជន​ទាំង​មូល​នៅ​ស្រុក​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គឺ​ដោយ​អស់​ទាំង​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ប្រើ​លោក ឲ្យ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ទាស់​នឹង​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់ ហើយ​នឹង​ស្រុក​ទ្រង់​ទាំង​មូល

សូមមើលជំពូក ចម្លង

អាល់គីតាប

11 គ្មាន​នរណា​ម្នាក់​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ដូចអុលឡោះ‌តាអាឡា​ចាត់​គាត់ ឲ្យ​ទៅ​សំដែង នៅ​ស្រុក​អេស៊ីប​ប្រឆាំង​នឹង​ស្តេច‌ហ្វៀរ៉អ៊ូន ព្រម​ទាំង​អ្នក​បម្រើ និង​ប្រជា‌ជន​ទាំង​មូល​នៅ​ស្រុក​នោះ​ឡើយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 34:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​យាង​នាំ​មុខ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ‌អង្គ​បាន​ច្បាំង​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ នៅ​ចំពោះ​មុខ​អ្នករាល់​គ្នា


ព្រះ‌យេហូវ៉ាបាន​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ព្រម​ទាំង​ធ្វើ​ការយ៉ាង​ធំ​គួរ​ស្ញែង‌ខ្លាច ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ។


មិន​ដែល​មាន​ហោរា​ណា​ម្នាក់កើត​ឡើងក្នុង​ស្រុក​អ៊ីស្រា‌អែល​ដូច​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​ស្គាល់ មុខ​ទល់​មុខ​ឡើយ


ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ការ​ស្ញែង‌ខ្លាច​យ៉ាង​ធំ ដែល​លោក​បាន​ធ្វើ​នៅ​ចំពោះ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។:៚


ឬ​តើ​ដែល​មាន​ព្រះ​ណា​ប្រថុយ​ទៅ​យក​សាសន៍​មួយ​សម្រាប់​អង្គ​ទ្រង់ ពី​កណ្ដាល​សាសន៍​មួយ​ទៀត ដោយ‌សារ​ការ​ល្បង ដោយ​ទី​សម្គាល់ ដោយ​ការ​អស្ចារ្យ ដោយ​ចម្បាំង ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ និង​ដោយ​ព្រះ‌ពាហុ​លើក​សម្រេច ហើយ​ដោយ​ការ​គួរ​ស្ញែង‌ខ្លាច​ដ៏​ធំ ដូច​ជា​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ធ្វើ​សម្រាប់​អ្នក​នៅ​ស្រុក​អេស៊ីព្ទ នៅ​ចំពោះ​មុខ​អ្នក​ឬ​ទេ?


គឺ​ពី​ការ​ល្បង‌ល​យ៉ាង​ធំ​ដែល​ភ្នែក​អ្នក​បាន​ឃើញ ពី​ទី​សម្គាល់ និង​ការ​អស្ចារ្យ ពី​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រើ ដើម្បី​នាំ​អ្នក​ចេញ​មក។ ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍ទាំង​ប៉ុន្មាន ដែលអ្នក​ខ្លាច​យ៉ាង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម