ដំបូន្មានរបស់ទ្រង់ជាកេរមត៌ករបស់ខ្ញុំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យខ្ញុំ មានអំណរនៅក្នុងចិត្ត។
ចោទិយកថា 33:4 - អាល់គីតាប ហ៊ូកុំដែលម៉ូសាប្រគល់ឲ្យពួកយើង ជាទ្រព្យដ៏មានតម្លៃរបស់កូនចៅយ៉ាកកូប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានឲ្យក្រឹត្យវិន័យមកពួកយើង គឺជាមត៌កសម្រាប់ក្រុមជំនុំរបស់លោកយ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រឹត្យវិន័យដែលលោកម៉ូសេប្រគល់ឲ្យពួកយើង ជាទ្រព្យដ៏មានតម្លៃរបស់កូនចៅលោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេបានឲ្យក្រឹត្យវិន័យមកយើងរាល់គ្នា គឺជាមរដកសំរាប់ពួកជំនុំនៃយ៉ាកុប |
ដំបូន្មានរបស់ទ្រង់ជាកេរមត៌ករបស់ខ្ញុំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យខ្ញុំ មានអំណរនៅក្នុងចិត្ត។
ចំពោះខ្ញុំ ទោះបីមាសប្រាក់ ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងហ៊ូកុំរបស់ទ្រង់ដែរ។
ទ្រង់សំដែងឲ្យពូជពង្ស របស់យ៉ាកកូបស្គាល់បន្ទូលរបស់ទ្រង់ ទ្រង់ប្រទានហ៊ូកុំ និងវិន័យរបស់ទ្រង់ ឲ្យជនជាតិអ៊ីស្រអែល។
នេះជាហ៊ូកុំដែលអុលឡោះតាអាឡាប្រទានមកជនជាតិអ៊ីស្រអែលតាមរយៈម៉ូសា នៅលើភ្នំស៊ីណៃ។
ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។
ម៉ូសាប្រគល់ហ៊ូកុំទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ ប្រតិបត្ដិតាមហ៊ូកុំនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។
មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមបទបញ្ជាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។