ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាត្រងត្រាប់ស្ដាប់! មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
ចោទិយកថា 32:1 - អាល់គីតាប «ផ្ទៃមេឃអើយ ចូរត្រង់ត្រាប់ស្តាប់សេចក្តី ដែលខ្ញុំនឹងថ្លែង! ផែនដីអើយ ចូរស្តាប់ពាក្យដែលខ្ញុំនិយាយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងថ្លែង ហើយសូមឲ្យផែនដីស្តាប់ពាក្យដែលចេញពីមាត់ខ្ញុំដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ផ្ទៃមេឃអើយ ចូរត្រងត្រាប់ស្ដាប់សេចក្ដី ដែលខ្ញុំនឹងថ្លែង! ផែនដីអើយ ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងបញ្ចេញវាចា ហើយសូមឲ្យផែនដីស្តាប់ពាក្យដែលចេញពីមាត់ខ្ញុំដែរ |
ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាត្រងត្រាប់ស្ដាប់! មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
ទ្រង់កោះហៅផ្ទៃមេឃ និងផែនដី ឲ្យធ្វើជាសាក្សី នៅពេលទ្រង់វិនិច្ឆ័យទោស ប្រជារាស្ត្ររបស់ទ្រង់
ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាចូលមក ហើយស្ដាប់ចុះ ជាតិសាសន៍ទាំងឡាយអើយ ចូរនាំគ្នាផ្ទៀងត្រចៀក! ផែនដី និងអ្វីៗនៅលើផែនដី ពិភពលោក និងអ្វីៗដែលកើតចេញ ពីពិភពលោក ចូរធ្វើជាសាក្សីដឹងឮចុះ!
ផ្ទៃមេឃអើយ! ចូរតក់ស្លុត ចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ! -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យ ប្រជារាស្ត្រនេះរងទុក្ខវេទនា ដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេ ដ្បិតពួកគេពុំបានត្រងត្រាប់ ស្ដាប់ពាក្យរបស់យើងទេ ពួកគេក៏មើលងាយហ៊ូកុំរបស់យើងដែរ។
ថ្ងៃនេះ ខ្ញុំសូមយកមេឃ និងដី ធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា គឺខ្ញុំឲ្យអ្នកជ្រើសរើសយកជីវិត ឬសេចក្តីស្លាប់ ពរ ឬបណ្តាសា។ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់រាន។
ចូរសរសេរបទចំរៀងនេះទុក ព្រមទាំងបង្រៀនជនជាតិអ៊ីស្រអែលឲ្យចេះច្រៀង ហើយឲ្យបទចំរៀងនេះធ្វើជាសាក្សីរបស់យើង ប្រឆាំងនឹងជនជាតិអ៊ីស្រអែល។
ចូរប្រមូលអះលីជំអះទាំងអស់នៃកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ព្រមទាំងមេក្រុមឲ្យមកជួបខ្ញុំ ខ្ញុំនឹងឲ្យពួកគេឮពាក្យទាំងនេះ។ ខ្ញុំក៏យកមេឃ និងដីធ្វើជាសាក្សីទាស់នឹងពួកគេដែរ
ម៉ូសាបានថ្លែងសេចក្តីទាំងប៉ុន្មានដែលមាននៅក្នុងបទចំរៀងនេះ ឲ្យអង្គប្រជុំទាំងមូលនៃជនជាតិអ៊ីស្រអែលស្តាប់ រហូតដល់ចប់។
ថ្ងៃនេះ ខ្ញុំយកមេឃ និងដីធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះ អ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។