ពេលនោះ អុលឡោះតាអាឡាក្រោកឡើង ដូចគេក្រោកពីដំណេក ឬដូចអ្នកចំបាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ
ចោទិយកថា 23:15 - អាល់គីតាប «ប្រសិនបើមានទាសករម្នាក់រត់ចេញពីម្ចាស់របស់ខ្លួនមកជ្រកកោនជាមួយអ្នក កុំប្រគល់គេទៅក្នុងកណ្តាប់ដៃម្ចាស់វិញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាវបម្រើណាដែលបានរត់ចេញពីចៅហ្វាយរបស់ខ្លួន មកជ្រកកោនជាមួយអ្នក នោះមិនត្រូវប្រគល់ទៅឲ្យចៅហ្វាយគេវិញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រសិនបើមានទាសករម្នាក់រត់ចេញពីម្ចាស់របស់ខ្លួន មកជ្រកកោនជាមួយអ្នក កុំប្រគល់គេទៅក្នុងកណ្ដាប់ដៃម្ចាស់វិញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបាវបំរើណាដែលបានរត់រួចពីចៅហ្វាយខ្លួនមកពឹងជ្រកនឹងឯង នោះមិនត្រូវប្រគល់ទៅចៅហ្វាយវិញឡើយ |
ពេលនោះ អុលឡោះតាអាឡាក្រោកឡើង ដូចគេក្រោកពីដំណេក ឬដូចអ្នកចំបាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ
អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលនៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
នៅទីនោះ អុលឡោះតាអាឡាសំដែងភាពថ្កុំថ្កើង របស់ទ្រង់ឲ្យយើងឃើញ គឺទ្រង់ប្រទានទន្លេដ៏ធំទូលាយ ជាទន្លេដែលនាវាចំបាំងពុំអាចចូលបាន ហើយសំពៅដ៏ធំៗក៏ពុំអាចឆ្លងកាត់បានដែរ។
យើងនឹងស្ថិតនៅកណ្តាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាម្ចាស់របស់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។
អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែក ដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួន នៅថ្ងៃគេជួបអាសន្ន អ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិត ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។
ភ្នែករបស់ទ្រង់បរិសុទ្ធពេក ទ្រង់ទ្រាំមើលអំពើអាក្រក់មិនបានទេ ទ្រង់ក៏ពុំអាចមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាទ្រង់ទ្រាំមើលជនក្បត់ ហេតុអ្វីបានជាទ្រង់ធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន?
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ទ្រង់នៅជាមួយអ្នក ទ្រង់ជាវីរបុរសដែលមានជ័យជំនះ។ ព្រោះតែអ្នក ទ្រង់មានអំណរសប្បាយជាខ្លាំង។ ចិត្តស្រឡាញ់របស់ទ្រង់ ធ្វើឲ្យអ្នកមានជីវិតថ្មី។ ព្រោះតែអ្នក ទ្រង់ច្រៀងយ៉ាងរីករាយបំផុត។
ទោះបីប្រុស ឬស្រីក្តី ត្រូវបណ្តេញពួកគេចេញពីជំរំ។ ដូច្នេះ ពួកគេមិនធ្វើឲ្យជំរំដែលយើងស្នាក់នៅជាមួយនេះ ក្លាយទៅជាសៅហ្មងឡើយ»។
គេត្រូវស្នាក់នៅជាមួយអ្នក ក្នុងក្រុមគ្រួសាររបស់អ្នក ត្រង់កន្លែងដែលគេជ្រើសរើស គឺក្នុងក្រុងណាមួយរបស់អ្នក ដែលគេពេញចិត្តស្នាក់នៅ។ មិនត្រូវជិះជាន់គេឡើយ»។
ទតសួរទៀតថា៖ «តើអ្នកអាចនាំខ្ញុំទៅរកពួកចោរនោះបានឬទេ?»។ បុរសនោះឆ្លើយថា៖ «ខ្ញុំអាចនាំលោកទៅរកពួកគេបាន តែសូមលោកមេត្តាស្បថក្នុងនាមអុលឡោះថា លោកមិនសម្លាប់ខ្ញុំចោលទេ ហើយក៏មិនប្រគល់ខ្ញុំ ទៅឲ្យម្ចាស់របស់ខ្ញុំវិញដែរ»។