បន្ទាប់មក យ៉ាកកូបជម្រាបឡាបាន់ថា៖ «សូមអ៊ំឲ្យក្មួយរៀបការជាមួយនឹងរ៉ាជែលទៅ ព្រោះក្មួយនៅបម្រើអ៊ំចប់សព្វគ្រប់ តាមដែលយើងបានកំណត់នោះហើយ»។
ចោទិយកថា 22:24 - អាល់គីតាប អ្នករាល់គ្នាត្រូវនាំជនទាំងពីរនេះចេញពីទីក្រុង ហើយយកដុំថ្ម គប់សម្លាប់ចោលទៅ។ នាងមានទោស ព្រោះតែមិនបានស្រែកហៅអ្នកក្រុងឲ្យជួយ រីឯបុរសនោះមានទោស ព្រោះតែបានរំលោភលើគូដណ្តឹងរបស់អ្នកដទៃ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអ្នករាល់គ្នាត្រូវនាំអ្នកទាំងពីរចេញទៅទ្វារក្រុង ហើយចោលសម្លាប់នឹងថ្មទៅ នាងមានទោស ដោយព្រោះនៅក្នុងទីក្រុង ហើយមិនបានស្រែកឲ្យគេជួយ ឯបុរសនោះ ដោយព្រោះបានរំលោភប្រពន្ធរបស់អ្នកជិតខាងខ្លួន។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវនាំជនទាំងពីរនេះចេញពីទីក្រុង ហើយយកដុំថ្មគប់សម្លាប់ចោលទៅ។ នាងមានទោស ព្រោះតែមិនបានស្រែកហៅអ្នកក្រុងឲ្យជួយ រីឯបុរសនោះមានទោស ព្រោះតែបានរំលោភលើគូដណ្ដឹងរបស់អ្នកដទៃ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យឯងរាល់គ្នានាំអ្នកទាំង២ចេញទៅឯទ្វារក្រុង ចោលសំឡាប់នឹងថ្មទៅ គឺនាងនោះ ដោយព្រោះនៅក្នុងទីក្រុង តែមិនបានស្រែកសោះ ហើយមនុស្សប្រុសនោះ ដោយព្រោះបានបន្ទាបបន្ថោកប្រពន្ធរបស់អ្នកជិតខាងខ្លួន គឺយ៉ាងនោះដែលឯងត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ |
បន្ទាប់មក យ៉ាកកូបជម្រាបឡាបាន់ថា៖ «សូមអ៊ំឲ្យក្មួយរៀបការជាមួយនឹងរ៉ាជែលទៅ ព្រោះក្មួយនៅបម្រើអ៊ំចប់សព្វគ្រប់ តាមដែលយើងបានកំណត់នោះហើយ»។
ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុត ជាអំពើដែលចៅក្រមត្រូវដាក់ទោស។
យើងនឹងដាក់ទោសនាង ដូចគេដាក់ទោសស្រីផិតប្ដី និងស្រីឃាតក យើងនឹងឲ្យគេបង្ហូរឈាមនាង តាមកំហឹង និងចិត្តប្រច័ណ្ឌរបស់យើង។
ប្រសិនបើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្ដីហើយ អ្នកនោះផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ។ បុរស និងស្ត្រីដែលប្រព្រឹត្តអំពើផិតក្បត់ដូច្នេះ ត្រូវទទួលទោសដល់ស្លាប់។
ពេលយូសុះកំពុងគិតដូច្នេះ ស្រាប់តែមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ មកប្រាប់គាត់ក្នុងសុបិននិមិត្ដថា៖ «យូសុះជាពូជពង្សរបស់ទតអើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីយំមកធ្វើជាភរិយាឡើយ! កូនដែលនៅក្នុងផ្ទៃនាង កើតមកពីរសអុលឡោះដ៏វិសុទ្ធ។
លុះយូសុះភ្ញាក់ឡើង គាត់ក៏ធ្វើតាមបង្គាប់ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ គឺគាត់ទទួលនាងម៉ារីយំមកធ្វើជាភរិយា
ចំពោះអ្នកដែលនៅខាងក្រៅ អុលឡោះនឹងវិនិច្ឆ័យទោសគេ រីឯបងប្អូនវិញ «ត្រូវដកមនុស្សអាក្រក់ចេញពីចំណោមអ្នករាល់គ្នាទៅ» ។
ប៉ុណ្ណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្ដអំពើថោកទាបនោះ ចេញពីចំណោមបងប្អូនទៅ!។
រីឯណាពី ឬអ្នកទាយឆុតនោះវិញ ត្រូវទទួលទោសដល់ស្លាប់ ព្រោះគេនិយាយបំផុសបំផុលប្រជាជន ឲ្យបះបោរប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងរំដោះអ្នករាល់គ្នាឲ្យរួចពីទាសភាព។ ជននោះចង់នាំអ្នកចេញពីមាគ៌ាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បង្គាប់ឲ្យអ្នកដើរតាម។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
សាក្សីត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។
ក្រោយមក ប្រសិនបើអ្នកមិនពេញចិត្តនឹងនាងទៀតទេ ចូរឲ្យនាងចេញទៅដោយសេរីចុះ អ្នកមិនអាចលក់នាង ឬទុកនាងជាខ្ញុំបម្រើបានទេ ព្រោះអ្នកបានរួមរស់ជាមួយនាងរួចស្រេចទៅហើយ»។
ពេលស្ត្រីក្រមុំព្រហ្មចារីម្នាក់មានគូដណ្តឹងហើយ ប្រសិនបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង
ប៉ុន្តែ ប្រសិនបើបុរសនោះជួបស្ត្រីក្រមុំដែលមានគូដណ្តឹងនៅវាលស្រែវិញ ហើយចាប់នាងរំលោភ។ បុរសដែលរំលោភលើនាង ត្រូវមានទោសដល់ស្លាប់។