ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 19:18 - អាល់គីតាប

ចៅ​ក្រម​ត្រូវ​សាក​សួរ​ឲ្យ​បាន​ល្អិត​ល្អន់។ ប្រសិន​បើ​ឃើញ​ថា​សាក្សី​នោះ និយាយ​ការ​មិន​ពិត គឺ​គាត់​មួល​បង្កាច់​បង‌ប្អូន​របស់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ចៅ‌ក្រម​ត្រូវ​ពិនិត្យ​សួរ​ដោយ​ហ្មត់‌ចត់ រួច​ប្រសិន‌បើ​ឃើញ​ថា អ្នក​នោះ​ជា​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ​មែន ហើយ​បាន​ចោទ​មួលបង្កាច់​បង​ប្អូន​របស់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចៅ‌ក្រម​ត្រូវ​សាក​សួរ​ឲ្យ​បាន​ល្អិត‌ល្អន់។ ប្រសិន​បើ​ឃើញ​ថា​សាក្សី​នោះ​និយាយ​ការ​មិន​ពិត គឺ​គាត់​មួល​បង្កាច់​បងប្អូន​របស់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ត្រូវ​ឲ្យ​ពួក​ចៅ‌ក្រម​ពិនិត្យ​សួរ​ដោយ​ហ្មត់‌ចត់ បើ​ឃើញ​ថា អ្នក​នោះ​ជា​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ​មែន ហើយ​បាន​ធ្វើ​បន្ទាល់​កោង​ទាស់​នឹង​បង​ប្អូន

សូមមើលជំពូក



ចោទិយ‌កថា 19:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ស្រែក​ហៅ​អ្នក​បម្រើ​របស់​ខ្ញុំ តែ​គេ​មិន​ឆ្លើយ​តប​វិញ​ទេ ទោះ​បី​ខ្ញុំ​ទទូច​អង្វរ​ហៅ​យ៉ាង​ណា​ក៏​ដោយ។


សូម​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ឡើយ ដ្បិត​មាន​សាក្សី​ក្លែង‌ក្លាយ មក​និយាយ​មួល​បង្កាច់​ខ្ញុំ អ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។


បន្ទាប់​មក ស្តេច​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។


ពេល​នោះ អ្នក​ត្រូវ​ស៊ើប​សួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការ​នោះ ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្តុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន


ពេល​ណា​អ្នក​ឮ​ដំណឹង​នេះ ត្រូវ​ស៊ើប​សួរ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការណ៍​នេះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្តុតាង​បញ្ជាក់​ថា ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម​នេះ ពិត​ជា​កើត​មាន​នៅ​ស្រុក​អ៊ីស្រ‌អែល​មែន


ពេល​ណា​មនុស្ស​ពីរ​នាក់​មាន​រឿង​ជា​មួយ​គ្នា ហើយ​ឡើង​ទៅ​ឲ្យ​តុលា‌ការ​កាត់​ក្តី ម្នាក់​ជា​អ្នក​ស្លូត​ត្រង់​ឈ្នះ​ក្តី ម្នាក់​ទៀត​មាន​ទោស។