នៅពេលដែលអ៊ីប្រាំមានអាយុកៅសិបប្រាំបួនឆ្នាំ អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលមកគាត់ថា៖ «យើងជាអុលឡោះជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើង ឲ្យបានល្អឥតខ្ចោះទៅ។
ចោទិយកថា 18:13 - អាល់គីតាប អ្នកត្រូវស្មោះត្រង់ចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវឲ្យបានឥតសៅហ្មងនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នកជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងឥតមានសៅហ្មងចំពោះព្រះយេហូវ៉ាជាព្រះនៃឯងចុះ |
នៅពេលដែលអ៊ីប្រាំមានអាយុកៅសិបប្រាំបួនឆ្នាំ អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលមកគាត់ថា៖ «យើងជាអុលឡោះជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើង ឲ្យបានល្អឥតខ្ចោះទៅ។
នេះជាដំណើររឿងក្រុមគ្រួសាររបស់ណុះហ៍។ ណុះហ៍ ជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់គាត់។ គាត់បានដើរតាមមាគ៌ារបស់អុលឡោះ។
ចូរមានចិត្តស្មោះត្រង់ចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃយើង ហើយប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់ និងកាន់តាមបទបញ្ជារបស់ទ្រង់ ដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ»។
កាលពីដើម នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះអៃយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ គាត់គោរពកោតខ្លាចអុលឡោះហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។
អុលឡោះតាអាឡាសួរអ៊ីព្លេសហ្សៃតនថា៖ «តើអ្នកសង្កេតឃើញអៃយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដី គ្មាននរណាម្នាក់ដូចអៃយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់»។
ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។
អុលឡោះជាបិតារបស់អ្នករាល់គ្នាដែលនៅសូរ៉កាទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។
ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈ ហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខដើម្បីចាប់ឲ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ ក៏ត្រូវអាល់ម៉ាហ្សៀសអ៊ីសាចាប់ខ្ញុំជាមុនដែរ។
ដូច្នេះ យើងទាំងអស់គ្នាដែលជា «មនុស្សគ្រប់លក្ខណៈ» ត្រូវតែមានគំនិតបែបនេះឯង។ ប្រសិនបើបងប្អូនមានគំនិតផ្សេងត្រង់ចំណុចណាមួយ អុលឡោះមុខជាបំភ្លឺបងប្អូនឲ្យដឹងមិនខាន។
យ៉ូស្វេមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ ចូរកោតខ្លាចអុលឡោះតាអាឡា និងគោរពបម្រើទ្រង់ឲ្យអស់ពីចិត្ត និងដោយស្មោះត្រង់បំផុត។ ចូរដក យកព្រះដទៃដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត និងនៅស្រុកអេស៊ីបនោះចោលទៅ ហើយនាំគ្នាគោរពបម្រើអុលឡោះតាអាឡា។
ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗដែលនៅសល់ ហើយហៀបនឹងស្លាប់នោះឲ្យមាំមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្ដ មិនគ្រប់លក្ខណៈនៅចំពោះអុលឡោះជាម្ចាស់របស់យើងទេ។