ដរាបណានៅមានព្រះអាទិត្យរះ មានព្រះច័ន្ទបញ្ចេញរស្មី សូមឲ្យស្តេចមានអាយុយឺនយូរ អស់កល្បជាអង្វែងតរៀងទៅ។
ចោទិយកថា 11:21 - អាល់គីតាប ធ្វើដូច្នេះ អ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នានឹងមានអាយុវែង ក្នុងស្រុកដែលអុលឡោះតាអាឡាសន្យាយ៉ាងម៉ឺងម៉ាត់ ថា ប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងមានអាយុវែង ដូចផ្ទៃមេឃស្ថិតនៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យអាយុរបស់អ្នក និងអាយុកូនចៅរបស់អ្នកបានចម្រើនវែងឡើង នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់អ្នក ដូចជាផ្ទៃមេឃនៅលើផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នេះ អ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នានឹងមានអាយុវែង ក្នុងស្រុកដែលព្រះអម្ចាស់សន្យាយ៉ាងម៉ឺងម៉ាត់ ថា ប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងមានអាយុវែង ដូចផ្ទៃមេឃស្ថិតនៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីអាយុឯង នឹងអាយុកូនចៅឯង បានចំរើនវែងឡើង ដូចជាអស់ទាំងថ្ងៃនៃស្ថានសួគ៌នៅលើផែនដី នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់ពួកឰយុកោឯង |
ដរាបណានៅមានព្រះអាទិត្យរះ មានព្រះច័ន្ទបញ្ចេញរស្មី សូមឲ្យស្តេចមានអាយុយឺនយូរ អស់កល្បជាអង្វែងតរៀងទៅ។
ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។
នៅក្រុងនោះ ក៏លែងមានទារករស់បានតែ បួនដប់ថ្ងៃទៀតដែរ ប្រជាជនទាំងអស់សុទ្ធតែមានអាយុវែង អ្នកដែលស្លាប់ក្មេងជាងគេ មានអាយុយ៉ាងហោចណាស់មួយរយឆ្នាំ រីឯមនុស្សដែលរស់បានត្រឹមតែមួយរយឆ្នាំ គេចាត់ទុកថាជាអ្នកត្រូវបណ្ដាសា។
ហើយឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ នៅក្នុងស្រុក ដែលអុលឡោះតាអាឡាបានសន្យាប្រទានឲ្យបុព្វបុរសរបស់អ្នករាល់គ្នា និងអ្នករាល់គ្នាដែលជាពូជពង្ស គឺស្រុកដ៏សម្បូណ៌សប្បាយ»។
អ្នកត្រូវកាន់តាមហ៊ូកុំ និងបទបញ្ជារបស់ទ្រង់ ដែលខ្ញុំបានប្រគល់ឲ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យអ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយឲ្យអ្នកមានអាយុយឺនយូរ នៅលើទឹកដីដែលអុលឡោះតាអាឡាជាម្ចាស់របស់អ្នកប្រទានឲ្យអ្នករហូតតទៅ»។
ចូរគោរពឪពុកម្តាយរបស់អ្នក ដូចអុលឡោះតាអាឡា ជាម្ចាស់នៃអ្នក បានបង្គាប់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ និងមានសុភមង្គល នៅលើដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ប្រទានដល់អ្នក។
ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ជារៀងរាល់ថ្ងៃអស់មួយជីវិតអ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមហ៊ូកុំ និងបទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ។
អស់អ្នកដែលបានរស់ឡើងវិញនៅលើកទីមួយ ពិតជាមានសុភមង្គល ហើយនឹងបានបរិសុទ្ធទៀតផង!។ សេចក្ដីស្លាប់ទីពីរ គ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញគេនឹងទៅជាអ៊ីមុាំបម្រើអុលឡោះ និងបម្រើអាល់ម៉ាហ្សៀស ហើយគ្រងរាជ្យជាមួយគាត់ ក្នុងរយៈពេលមួយពាន់ឆ្នាំ។