គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មាន ដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនយ៉ាកកូប។ យ៉ាកកូបក៏យករបស់ទាំងនោះ ទៅកប់ក្រោមដើមពោធិនៅជិតក្រុងស៊ីគែម។
កិច្ចការ 19:19 - អាល់គីតាប ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្ដអំពើអាបធ្មប់ ក៏បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង។ ព្រះគម្ពីរខ្មែរសាកល ហើយក៏មានអ្នកដែលធ្វើមន្តអាគមជាច្រើន បានយកក្បួនតម្រាមកដុតចោលនៅមុខមនុស្សគ្រប់គ្នា។ គេគិតតម្លៃក្បួនទាំងនោះ ក៏ឃើញថាមានតម្លៃប្រាំម៉ឺនកាក់ប្រាក់។ Khmer Christian Bible ហើយក៏មានពួកអ្នកធ្វើមន្ដអាគមជាច្រើន បានប្រមូលក្បួនតម្រារបស់ពួកគេមកដុតចោលនៅចំពោះមុខមនុស្សគ្រប់គ្នា។ តម្លៃក្បួនតម្រាទាំងនោះគិតជាប្រាក់មានតម្លៃសរុបប្រាំម៉ឺនកាក់ប្រាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក៏មានអ្នកដែលប្រព្រឹត្តអំពើមន្តអាគមជាច្រើន បានយកក្បួនតម្រារបស់ខ្លួនមកដុតចោលនៅចំពោះមុខមនុស្សទាំងអស់។ គេបានគិតតម្លៃក្បួនតម្រាទាំងនោះមើល ឃើញមានតម្លៃជាសាច់ប្រាក់ប្រាំម៉ឺនកាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើអាបធ្មប់ បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សដែលប្រព្រឹត្តវិជ្ជាប្លែកៗនោះ ក៏មានច្រើននាក់បានយកក្បួនដំរារបស់ខ្លួន មកដុតចោលនៅចំពោះមុខមនុស្សទាំងអស់គ្នា គេបានគិតថ្លៃក្បួនទាំងនោះមើល ឃើញមានដំឡៃអស់៥ម៉ឺនរៀល |
គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មាន ដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនយ៉ាកកូប។ យ៉ាកកូបក៏យករបស់ទាំងនោះ ទៅកប់ក្រោមដើមពោធិនៅជិតក្រុងស៊ីគែម។
ស្តេចសូលស្លាប់ ព្រោះតែស្តេចបានប្រព្រឹត្តខុសដោយក្បត់នឹងអុលឡោះតាអាឡា គឺស្តេចពុំកាន់តាមបន្ទូលរបស់អុលឡោះតាអាឡាឡើយ ផ្ទុយទៅវិញ ស្តេចបានទៅរកគ្រូអន្ទងខ្មោចទស្សន៍ទាយឲ្យ។
ស្តេចបានយកបុត្រាទៅធ្វើបូជាយញ្ញនៅក្នុងជ្រលងភ្នំហ៊ីនណូម ស្តេចរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម និងអំពើអាបធ្មប់ ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្តេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ចិត្តអុលឡោះតាអាឡា ធ្វើឲ្យទ្រង់ខឹង។
គាត់យករូបកូនគោដែលពួកគេបានធ្វើ ទៅដុត រួចគាត់កំទេចឲ្យម៉ដ្តដូចម្សៅ ហើយយកម្សៅនោះទៅដាក់ក្នុងទឹក ឲ្យជនជាតិអ៊ីស្រអែលផឹក។
ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។
ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ហេតុនេះ ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តរឹងចចេស មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។
ពេលនោះ អ្នករាល់គ្នានឹងចាត់ទុក មាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមា របស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធ អ្នកនឹងយកទៅបោះចោលដូចសំរាម ដោយពោលថា «វត្ថុគំរក់!»។
ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយគ្រូស្ដោះផ្លុំ និងគ្រូបញ្ជាន់អារក្ស កុំទៅអោយសោះ ដ្បិតប្រជាជននីមួយៗ ត្រូវតែរកអុលឡោះជាម្ចាស់របស់ខ្លួន មិនត្រូវរកអ្នកស្លាប់ដើម្បីជួយអ្នកនៅរស់ឡើយ»។
ស្តេចបានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនជូនស្តេច គេក៏នាំគ្នាចូលមកជួបស្ដេច។
អ៊ីមុាំត្រូវដុតសម្លៀកបំពាក់ ក្រណាត់ អំបោះរោមចៀម អំបោះឆៅ និងវត្ថុធ្វើអំពីស្បែក ដែលមានដុះផ្សិតនោះចោល ព្រោះជាវត្ថុដុះផ្សិត មិនអាចបំបាត់បានឡើយ គឺត្រូវតែដុតចោល។
ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ»។
«ម្យ៉ាងទៀត ឧបមាថា ស្ដ្រីម្នាក់មានប្រាក់ដប់ដួង ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។
បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្ដអាគមជាតិយូដាម្នាក់ ឈ្មោះបារជេស៊ូស្សជាណាពីក្លែងក្លាយ
ប៉ុន្ដែ អេលីម៉ាស (ភាសាក្រិក ប្រែថា គ្រូមន្ដអាគម) ចេះតែប្រឆាំងនឹងអ្នកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូ ឲ្យងាកចេញពីជំនឿ។
មានអ្នកជឿជាច្រើននាក់ បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដកាលពីមុន
បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្ដឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់បងប្អូនដោយរីករាយ ដ្បិតបងប្អូនដឹងថា បងប្អូនមានសម្បត្តិសូរ៉កាដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។