ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 17:5 - អាល់គីតាប

រីឯ​ជន‌ជាតិ​យូដា​វិញ គេ​មាន​ចិត្ដ​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវ មក​បំបះ​បំបោរ​ប្រជា‌ជន ឲ្យ​កើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជា‌ជន​កាត់​ទោស

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ពួកយូដា​ដែលមិនព្រមជឿ​មានចិត្តច្រណែន ក៏​ប្រមូល​ជន​ពាល​មួយចំនួន​ពី​ពួក​បាតផ្សារ បង្កើតជាក្រុមមួយ ហើយ​បង្កចលាចល​នៅក្នុង​ទីក្រុង​។ ពួកគេ​ទម្លាយចូល​ផ្ទះ​របស់​យ៉ាសុន រកចាប់​ប៉ូល និងស៊ីឡាស ដើម្បី​យកទៅ​ឲ្យ​ប្រជាជន​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បែរជា​ច្រណែន​ ហើយ​នាំ​ពួក​មនុស្ស​ពាល​ខ្លះ​ពី​ផ្សារ​មក​ គឺ​ប្រមូល​បាន​គ្នា​មួយ​ក្រុម​ទៅ​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​ ហើយ​បាន​ចូល​ទៅ​រើ​កកាយ​ផ្ទះ​របស់​លោក​យ៉ាសុន​ តាម​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ដើម្បី​នាំ​ទៅ​ប្រគល់​ឲ្យ​មហាជន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ពួក​សាសន៍​យូដា​មាន​ចិត្ត​ច្រណែន ហើយ​នាំ​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​គ្នា​មួយ​ក្រុម ឲ្យ​បង្កើត​ចលាចលក្នុង​ទី​ក្រុង គេ​សម្រុក​ចូល​ផ្ទះលោក​យ៉ាសុន រក​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស យក​មក​ឲ្យ​ប្រជាជន​កាត់​ទោស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ជន‌ជាតិ​យូដា​វិញ គេ​មាន​ចិត្ត​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវ មក​បំបះ‌បំបោរ​ប្រជា‌ជន ឲ្យ​កើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជា‌ជន​កាត់​ទោស

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​មាន​ចិត្ត​ឈ្នានីស ក៏​នាំ​យក​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​មនុស្ស​យ៉ាង​សន្ធឹក ទៅ​បង្កើត​វឹកវរ​ក្នុង​ទី​ក្រុង ហើយ​នាំ​គ្នា​ទៅ​ចោម​ព័ទ្ធ​ផ្ទះ​យ៉ាសុន រក​ចាប់​ប៉ុល នឹង​ស៊ីឡាស នាំ​ចេញ​មក​ឯ​បណ្តាជន

សូមមើលជំពូក



កិច្ចការ 17:5
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ ពេល​ខ្ញុំ​មាន​ទុក្ខ​លំបាក គេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយ គេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ដទៃ​ដែល​ខ្ញុំ​ពុំ​ស្គាល់ បាន​វាយ​ខ្ញុំ និង​ហែក‌ហួរ​ខ្ញុំ ឥត​ឈប់​ឡើយ។


គេ​នាំ​គ្នា​និយាយ​ដើម​ខ្ញុំ នៅ​តាម​ទី​សាធារណៈ​ ហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿង ខ្ញុំ​ទៅ​ច្រៀង​ឡក‌ឡឺយ។


ចិត្ត​ស្ងប់​តែងតែ​ធ្វើ​ឲ្យ​មាន​សុខ‌ភាព​ល្អ រីឯ​ចិត្ត​ច្រណែន‌និន្ទា ប្រៀប​ដូច​ជា​មហា‌រីក​នៅ​ក្នុង​ឆ្អឹង។


ឱអុលឡោះ‌តាអាឡា​អើយ! អ្នក​ទាំង​នោះ​ពុំ​ចាប់​អារម្មណ៍​ថា ទ្រង់​កំពុង​តែ​គំរាម​ពួក​គេ​ទេ។ សូម​ឲ្យ​បច្ចា‌មិត្ត​ត្រូវ​អាម៉ាស់ ដោយ​ឃើញ​របៀប​ដែល​ទ្រង់​ការពារ ប្រជា‌រាស្ដ្រ​របស់​ទ្រង់។ សូម​ឲ្យ​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ។


លោក​ពីឡាត​និយាយ​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​អ៊ីសា​មក​លោក ព្រោះ​គេ​មាន​ចិត្ដ​ច្រណែន។


កាល​ជន‌ជាតិ​យូដា​ឃើញ​មហា‌ជន​ដូច្នោះ គេ​មាន​ចិត្ដ​ច្រណែន​ជា​ខ្លាំង ក៏​នាំ​គ្នា​និយាយ​ជំទាស់​នឹង​ពាក្យ​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​លោក​ទៀត​ផង។


បន្ទាប់​មក មាន​ជន‌ជាតិ​យូដា​មក​ពី​ក្រុង​អន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​ទាក់‌ទាញ​ចិត្ដ​មហា‌ជន​ឲ្យ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទី‌ក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា គាត់​ស្លាប់​បាត់​ទៅ​ហើយ។


ប៉ុន្ដែ ជន‌ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះ‌ញង់​សាសន៍​ដទៃ និង​ជំរុញ​គេ​ឲ្យ​មាន​ចិត្ដ​ប៉ុន‌ប៉ង​ធ្វើ​បាប​ពួក​បង​ប្អូន​ទៀត​ផង។


ប៉ុន្ដែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វ‌ផ្សាយ​បន្ទូល​របស់​អុលឡោះ​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះ​បំបោរ​មហា‌ជន​ឲ្យ​ជ្រួល​ច្របល់​ឡើង។


តែ​ដោយ​គេ​រក​អ្នក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសូន និង​បង​ប្អូន​ខ្លះ​ទៀត អូស​យក​ទៅ​ជូន​លោក​អភិបាល​ក្រុង ទាំង​ស្រែក​ឡើង​ថា៖ «ពួក​ដែល​បង្ក​ឲ្យ​ជ្រួល​ច្របល់​ពេញ​ពិភព​លោក​ទាំង​មូល បាន​មក​ដល់​ទី​នេះ​ហើយ!។


យ៉ាសូន​បាន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់! អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ដ​ខុស​នឹង​រាជ‌ក្រឹត្យ​របស់​ស្តេច​អធិ‌រាជ ដ្បិត​ពួក​គេ​ប្រកាស​ថា មាន​ស្ដេច​មួយ​នាក់​ទៀត នាម​អ៊ីសា»។


គេ​បាន​សុំ​ឲ្យ​លោក​យ៉ាសូន និង​អ្នក​ឯ​ទៀតៗ​បង់​ប្រាក់​ធានា ទើប​គេ​សុខ​ចិត្ដ​ដោះ​លែង​ឲ្យ​ទៅ​វិញ។


នៅ​គ្រា​ដែល​លោក​កាលី‌យ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិ‌ភូ​របស់​ស្តេច​អធិ‌រាជ​រ៉ូម៉ាំង​នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​គាត់​យក​ទៅ​សាលា​កាត់​ក្ដី


បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះ‌បោរ ព្រោះ​តែ​រឿង‌រ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​គ្មាន​មូល​ហេតុ​អ្វី ដើម្បី​ដោះ‌សា​អំពី​ការ​ប្រជុំ​គ្នា​នេះ​បាន​ឡើយ»។


ពួក​បុព្វ‌បុរស​មាន​ចិត្ដ​ច្រណែន​ឈ្នានីស​នឹង​យូសុះ ក៏​លក់​គាត់​ឲ្យ​គេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។


លោក​ធីម៉ូ‌ថេ ដែល​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង​ប្អូន ហើយ​លោក​លូគាស លោក​យ៉ាសូន និង​លោក​សូសិ‌ប៉ាត្រុស ដែល​ជា​សាច់‌ញាតិ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។


មក​ពី​បង​ប្អូន​នៅ​តែ​មាន​ចិត្ដ​គំនិត​ជា​មនុស្ស​លោកីយ៍​ដដែល។ ក្នុង​ចំណោម​បង​ប្អូន បើ​នៅ​តែ​មាន​ការ​ច្រណែន​ទាស់‌ទែង​គ្នា​ដូច្នេះ ស​ឲ្យ​ឃើញ​ថា បង​ប្អូន​នៅ​តែ​មាន​ចិត្ដ​គំនិត​ជា​មនុស្ស​លោកីយ៍ ហើយ​បង​ប្អូន​រស់​នៅ​តាម​របៀប​មនុស្ស​ធម្មតា​ដដែល។


ពេល​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​តែងតែ​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ជា​ញឹក‌ញាប់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​មក​ពី​ជន​រួម​ជាតិ​របស់​ខ្ញុំ គ្រោះ​ថ្នាក់​មក​ពី​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទី‌ក្រុង គ្រោះ​ថ្នាក់​នៅ​វាល​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់​ព្រោះ​តែ​ពួក​បង​ប្អូន​ក្លែង‌ក្លាយ។


ឈ្នា‌នីស​គ្នា ប្រមឹក​ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​បង​ប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ទាំង​អស់​នេះ ពុំ​អាច​ទទួល​នគរ​របស់​អុលឡោះ​ទុក​ជា​មត៌ក​បាន​ឡើយ។


យើង​មិន​ត្រូវ​អួត​បំប៉ោង រក​រឿង​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈ្នានីស​គ្នា​នោះ​ឡើយ។


បង​ប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​អ៊ីសា‌ជាអម្ចាស់ គឺ​ទោះ​បី​បង​ប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​បាន​ទទួល​បន្ទូល​នៃ​អុលឡោះ​ទាំង​មាន​អំណរ មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែរ។


តើ​បង​ប្អូន​ស្មាន​ថា​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា អុលឡោះ​ស្រឡាញ់​រស​របស់​ទ្រង់​ដែល​ទ្រង់​ប្រទាន ឲ្យ​មក​នៅ​ក្នុង​បង​ប្អូន​រហូត​ដល់​ប្រច័ណ្ឌ។


ពួក​គេ​យក​ប្រាក់​ម្ភៃ​តម្លឹង ពី​វិហារ​របស់​ព្រះ‌បាល‌បេរីត​ជូន​គាត់។ លោក​អប៊ី‌ម៉ា‌ឡេក យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានា‌ថា ឲ្យ​មក​តាម​គាត់។