Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:4 - អាល់គីតាប

4 ពួក​គេ​យក​ប្រាក់​ម្ភៃ​តម្លឹង ពី​វិហារ​របស់​ព្រះ‌បាល‌បេរីត​ជូន​គាត់។ លោក​អប៊ី‌ម៉ា‌ឡេក យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានា‌ថា ឲ្យ​មក​តាម​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គេ​ក៏​យក​ប្រាក់​សុទ្ធ​ចិត​សិប​ស្លឹង​ពី​វិហារ​របស់​ព្រះ‌បាល-បេរីត​ជូន​គាត់ ហើយ​គាត់​ក៏​យក​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានាថា ឲ្យ​មក​តាម​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពួក​គេ​យក​ប្រាក់​ម្ភៃ​តម្លឹង​ពី​វិហារ​របស់​ព្រះ​បាល‌បេរីត ជូន​គាត់។ លោក​អប៊ីម៉ា‌ឡេក​យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានា‌ថា ឲ្យ​មក​តាម​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គេ​ក៏​យក​ប្រាក់​៧០​រៀល​ពី​វិហារ​របស់​ព្រះ‌បាល-បេរីត​ជូន លោក​ក៏​យក​ទៅ​ជួល​ពួក​មនុស្ស​ពាល​អានាថា ឲ្យ​ចុះ​ចូល​តាម​ខ្លួន

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្ស។ នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល ចេញ​មក​ទទួល​ទត​ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​រុង‌រឿង​ណាស់! ព្រោះ​ស្តេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកល​ចរិត!»។


មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្តេច​យេរ៉ូ‌បោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ ស្តេច​រេហូ‌បោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធន៍ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។


អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ដឹង​ខ្យល់ ឥត​ពូជ ឥត​អំបូរ ហើយ​ត្រូវ​ប្រជា‌ជន​ដេញ​ចេញ​ពី​ស្រុក។


អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចម្ការ​រមែង​មាន​អាហារ​បរិភោគ​ឆ្អែត រីឯ​អ្នក​ចូល​ចិត្ត​ព្រោក‌ប្រាជ្ញ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។


ណាពី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេង‌ក្អាង ហើយ​ក្បត់​មុខ‌ងារ​របស់​ខ្លួន។ អ៊ីមុាំ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ ដែល​ជា​ទី‌សក្ការៈ ព្រម​ទាំង​បំពាន​លើ​ហ៊ូកុំ។


រីឯ​ជន‌ជាតិ​យូដា​វិញ គេ​មាន​ចិត្ដ​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវ មក​បំបះ​បំបោរ​ប្រជា‌ជន ឲ្យ​កើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជា‌ជន​កាត់​ទោស


ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​របស់​គាត់​ទៅ​រស់​នៅ​ក្នុង​ស្រុក​ថូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។


ក្រោយ​ពី​លោក​គេឌាន​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ក្បត់​អុលឡោះ​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ‌បាល គឺ​គេ​យក​ព្រះ‌បាល-បេរីត ធ្វើ​ជា​ម្ចាស់​របស់​គេ


ពួក​គេ​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង​បាយ​ជូរ ហើយ​គាប​យក​ទឹក រួច​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ។ បន្ទាប់​មក គេ​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​របស់​គេ គេ​នាំ​គ្នា​ស៊ី​ផឹក ហើយ​ដាក់​បណ្តាសា​លោក​អប៊ី‌ម៉ា‌ឡេក។


ម៉្យាង​ទៀត​អស់​អ្នក​ដែល​មាន​បញ្ហា​ផ្សេងៗ អ្នក​ជំពាក់​បំណុល​គេ ព្រម​ទាំង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្តេច បាន​ប្រមូល​គ្នា​មក​នៅ​ជា​មួយ​គាត់ មាន​ទាំង​អស់​ប្រមាណ​បួន​រយ​នាក់ ហើយ​ទត​ក៏​ឡើង​ធ្វើ​ជា​មេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម