នៅគ្រានោះស្តេចហេសេគាឈឺជាទម្ងន់ ហៀបនឹងស្លាប់។ ស្តេចបានទូរអាអង្វរអុលឡោះតាអាឡា ហើយអុលឡោះតាអាឡាតបមកវិញ ដោយប្រទានទីសំគាល់ដ៏អស្ចារ្យមួយ។
កិច្ចការ 10:4 - អាល់គីតាប លោកកូនេលាសសម្លឹងមើលទៅម៉ាឡាអ៊ីកាត់ ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកម្ចាស់មានការអ្វី?»។ ម៉ាឡាអ៊ីកាត់ពោលមកគាត់ថា៖ «អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ ទ្រង់ក៏ជ្រាបអំពីទានរបស់អ្នកដែរ ទ្រង់មិនភ្លេចទេ។ ព្រះគម្ពីរខ្មែរសាកល លោកសម្លឹងមើលទៅទូតសួគ៌នោះ ក៏ភ័យខ្លាច ហើយតបថា៖ “ព្រះអម្ចាស់អើយ តើមានការអ្វី?”។ ទូតសួគ៌ក៏និយាយថា៖ “សេចក្ដីអធិស្ឋានរបស់អ្នក និងការចែកទានរបស់អ្នក បានឡើងទៅទុកជាការរំលឹកនៅចំពោះព្រះហើយ។ Khmer Christian Bible គាត់បានសម្លឹងមើលទៅទេវតានោះ ទាំងភ័យខ្លាច ហើយតបថា៖ «ព្រះអម្ចាស់អើយ! តើមានការអ្វីដែរ?» ទេវតាក៏និយាយមកគាត់ថា៖ «សេចក្ដីអធិស្ឋាន និងការដាក់ទានរបស់អ្នកបានឡើងទៅ ទុកជាសេចក្ដីរំលឹកនៅចំពោះព្រះជាម្ចាស់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏សម្លឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើមានការអ្វី?» ទេវតាប្រាប់ថា៖ «ការអធិស្ឋាន និងការធ្វើទានរបស់លោក បានឡើងទុកជាការរំឭកនៅចំពោះព្រះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកូនេលាសសម្លឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរ ព្រះអង្គមិនភ្លេចទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏សំឡឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា ព្រះអម្ចាស់អើយ តើមានការអ្វី ទេវតាប្រាប់ថា សេចក្ដីអធិស្ឋាន នឹងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្ដីរំឭក នៅចំពោះព្រះហើយ |
នៅគ្រានោះស្តេចហេសេគាឈឺជាទម្ងន់ ហៀបនឹងស្លាប់។ ស្តេចបានទូរអាអង្វរអុលឡោះតាអាឡា ហើយអុលឡោះតាអាឡាតបមកវិញ ដោយប្រទានទីសំគាល់ដ៏អស្ចារ្យមួយ។
សូមទ្រង់ដែលនៅសូរ៉កា ស្តាប់ និងប្រោសប្រទាន តាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះសូមពីទ្រង់ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដីស្គាល់នាមរបស់ទ្រង់ ហើយគោរពកោតខ្លាចទ្រង់ ដូចជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ដែរ។ ពួកគេនឹងទទួលស្គាល់ថា ដំណាក់ដែលខ្ញុំសង់នេះ ពិតជាកន្លែងដែលទ្រង់នៅមែន។
សូមឲ្យពាក្យទូរអារបស់ខ្ញុំ ឡើងទៅដល់ទ្រង់ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ខ្ញុំ ដូចជំនូននៅពេលល្ងាច!
សូមឲ្យទ្រង់នឹកឃើញជំនូន ទាំងប៉ុន្មានរបស់ស្តេច ហើយសូមឲ្យទ្រង់ពេញចិត្ត នឹងគូរបានដែលស្ដេចយកមកជូន!។ - សម្រាក
ចូររៀបរាប់ប្រាប់យើងមកមើល! យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា ចូរនិយាយការពារខ្លួន ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស!
យើងមិនដែលនិយាយដោយលាក់លៀម ក្នុងទីងងឹតនៃផែនដីឡើយ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកកូប ឲ្យស្វែងរកយើង នៅកន្លែង ដែលគ្មានអ្វីសោះនោះដែរ។ យើងជាអុលឡោះតាអាឡា យើងតែងនិយាយត្រឹមត្រូវ អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។
គាត់នោះពោលមកខ្ញុំថា៖ «ដានីយ៉ែលអើយ អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សុំពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនឹងថ្លែងប្រាប់អ្នក។ សុំក្រោកឈរនៅកន្លែងដែលអ្នកឈរពីមុននោះឡើងវិញ ដ្បិតឥឡូវនេះ អុលឡោះចាត់ខ្ញុំឲ្យមកជួបអ្នក»។ ពេលគាត់កំពុងតែមានប្រសាសន៍ខ្ញុំក៏ក្រោកឈរឡើងវិញ ទាំងញាប់ញ័រ។
ហើយយកជំនូននោះមកជូនពួកអ៊ីមុាំជាកូនហារូន។ គេត្រូវយកម្សៅពេញមួយក្តាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចអ៊ីមុាំម្នាក់យកជំនូននេះ ទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំលឹក។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ពេលនោះ អស់អ្នកដែលគោរព កោតខ្លាចអុលឡោះតាអាឡា ពិភាក្សាគ្នាទៅវិញទៅមក អុលឡោះតាអាឡាស្តាប់ ហើយយកចិត្តទុកដាក់នឹង ពាក្យសំដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព កោតខ្លាចនាមអុលឡោះតាអាឡាក្នុងក្រាំងមួយ ទុកជាទីរំលឹកចំពោះទ្រង់។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អនេះ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំលឹកអំពីនាង»។
ពេលឮពាក្យនេះ នាងម៉ារីយំរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្ដថា តើពាក្យសាឡាមនេះមានន័យដូចម្ដេច?
នាងភ័យខ្លាចជាខ្លាំងហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកអ៊ីសាដែលរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
“លោកកូនេលាសអើយ អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ រីឯទានរបស់លោក ក៏អុលឡោះមិនភ្លេចដែរ។
គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន
ខ្ញុំក៏សួរថា “អ៊ីសាជាអម្ចាស់អើយ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។ អ៊ីសាជាអម្ចាស់មានប្រសាសន៍ប្រាប់មកខ្ញុំថា “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលអុលឡោះបង្គាប់ឲ្យអ្នកធ្វើ”។
ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ោប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាគូរបានដែលអុលឡោះគាប់ចិត្ត និងយល់ព្រមទទួល។
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវជម្រាបអុលឡោះឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយទូរអា និងសូមអង្វរទាំងអរគុណទ្រង់ផង។
កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតអុលឡោះគាប់ចិត្តនឹងគូរបានបែបនេះ។
ដ្បិតអុលឡោះ មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសំដែងចំពោះនាមទ្រង់ ដោយបងប្អូនបានបម្រើប្រជាជនដ៏បរិសុទ្ធកាលពីដើម និងឥឡូវនេះដែរ។
ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃម៉ាឡាអ៊ីកាត់ ឡើងទៅលើជាមួយពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធនៅចំពោះអុលឡោះ។
អុលឡោះតាអាឡាមកឈរនៅក្បែរនោះ ហើយមានបន្ទូលហៅដូចលើកមុនៗថា៖ «សាំយូអែល! សាំយូអែល!» កុមារសាំយូអែលឆ្លើយថា៖ «សូមមានបន្ទូលមកចុះ ខ្ញុំជាអ្នកបម្រើ រង់ចាំស្តាប់ទ្រង់ហើយ»។