Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 24:5 - អាល់គីតាប

5 នាង​ភ័យ​ខ្លាច​ជា​ខ្លាំង​ហើយ​អោន​មុខ​ចុះ។ បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​កាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​អ៊ីសា​ដែល​រស់ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ពួកនាង​ក៏​ភ័យខ្លាច ហើយ​ឱន​មុខ​ដល់​ដី​។ បុរសពីរនាក់នោះ​និយាយ​នឹង​ពួកនាង​ថា​៖ “ហេតុអ្វីបានជា​អ្នករាល់គ្នា​កំពុង​រក​មនុស្ស​រស់ នៅក្នុងចំណោម​មនុស្សស្លាប់​ដូច្នេះ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ពួកគេ​ក៏​ប្រែ​ជា​ភ័យខ្លាច​ ហើយ​ក្រាប​មុខ​ដល់​ដី​ ឯ​បុរស​ពីរ​នាក់​នោះ​ប្រាប់​មក​ពួកគេ​ថា៖​ «ហេតុអ្វី​អ្នក​រាល់គ្នា​រក​មនុស្ស​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​ដល់​ដី តែ​បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ‌អង្គ ដែល​មាន​ព្រះ‌ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នាង​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ឱន​មុខ​ចុះ។ បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​កាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​នឹង​ដី រួច​អ្នក​នោះ​និយាយ​មក​គេ​ថា ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ‌អង្គ ដែល​មាន​ព្រះ‌ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ

សូមមើលជំពូក ចម្លង




លូកា 24:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រាប់​តែ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​អ្នក​នោះ ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​តប់‌ប្រមល់​ក្នុង​ចិត្ត គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។


រួច​ហើយ​គាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ភ័យ​ខ្លាច​អី អុលឡោះ​ពេញ​ចិត្ត​នឹង​អ្នក​ខ្លាំង​ណាស់ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ចូរ​មាន​កម្លាំង​មាំ‌មួន​ឡើង!»។ ពេល​គាត់​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ជម្រាប​គាត់​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ចុះ ព្រោះ​លោក​ម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ហើយ»។


ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារីយំ​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះ‌គិត​ក្នុង​ចិត្ដ​ថា តើ​ពាក្យ​សាឡាម​នេះ​មាន​ន័យ​ដូច​ម្ដេច?


ស្ដ្រី​ទាំង​នោះ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​មក​ឈរ​ជិត​នាង។


[អ៊ីសា​មិន​នៅ​ទី​នេះ​ទេ អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​ហើយ]។ ចូរ​នឹក​ចាំ​អំពី​ពាក្យ ដែល​អ៊ីសា​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ស្រុក​កាលី‌ឡេ​ថា


អុលឡោះ​បាន​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ដោះ​លែង​អ៊ីសា​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​អ៊ីសា​ទុក​បាន​ឡើយ។


លោក​លេវីដែល​ទទួល​ជំនូន​មួយ​ភាគ​ដប់​នោះ ជា​មនុស្ស​តែងតែ​ស្លាប់។ រីឯ​ស្តេច​ម៉ិល‌គីស្សា‌ដែក​វិញ គាត់​មាន​ជីវិត​រស់​ដូច​គីតាប​បាន​បញ្ជាក់​ស្រាប់។


យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់ របស់​ក្រុម‌ជំអះ នៅ​ក្រុង​ស្មៀរ‌ណា​ដូច​ត​ទៅ​នេះ៖ អ៊ីសា​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត គឺ​គាត់​ដែល​បាន​ស្លាប់ និង​រស់​ឡើង​វិញ គាត់​ប្រាប់​ថាៈ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម