បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសខ្ញុំដោយចិត្តស្មោះត្រង់ ខ្ញុំមិនប្រកែកទេ ព្រោះជាការល្អចំពោះខ្ញុំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំនៅតែបន្តទូរអា តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
កាឡាទី 2:14 - អាល់គីតាប ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថាៈ “បើអ្នកដែលជាសាសន៍យូដាលែងប្រព្រឹត្ដតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្ដតាមរបៀបសាសន៍ដទៃដូច្នេះ តើអ្នកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសនយូដាម្ដេចកើត?”។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលខ្ញុំឃើញថា ពួកគេមិនបានដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរកេផាសនៅមុខទាំងអស់គ្នាថា៖ “ប្រសិនបើលោក ដែលជាជនជាតិយូដា បែរជារស់នៅដូចសាសន៍ដទៃ ហើយមិនរស់នៅដូចជនជាតិយូដាទេ តើលោកនឹងបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាដូចម្ដេចកើត?”។ Khmer Christian Bible ដូច្នេះ ពេលខ្ញុំឃើញថា ពួកគេដើរមិនត្រឹមត្រូវតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅចំពោះមុខពួកគេទាំងអស់គ្នាថា បើលោកដែលជាជនជាតិយូដាមិនរស់នៅដូចជនជាតិយូដាផង បែរជារស់នៅដូចសាសន៍ដទៃ តើលោកបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាយ៉ាងដូចម្ដេចបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលខ្ញុំឃើញថា កិរិយារបស់គេមិនស្របតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅមុខមនុស្សទាំងអស់ថា៖ «បើលោកដែលជាសាសន៍យូដា មិនប្រព្រឹត្តដូចសាសន៍យូដា តែប្រព្រឹត្តដូចសាសន៍ដទៃវិញ ហេតុអ្វីបានជាលោកបង្ខំឲ្យសាសន៍ដទៃប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថា: “បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសន៍យូដាម្ដេចកើត?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលខ្ញុំឃើញថា គេមិនដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អទេ នោះខ្ញុំក៏សួរលោកពេត្រុស នៅមុខមនុស្សទាំងអស់ថា បើលោក ដែលជាសាសន៍យូដា មិនប្រព្រឹត្តតាមទំនៀមទំលាប់របស់សាសន៍យូដាទេ គឺប្រព្រឹត្តតាមទំនៀមទំលាប់សាសន៍ដទៃវិញ នោះហេតុអ្វីបានជាបង្ខំឲ្យសាសន៍ដទៃ ប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ |
បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសខ្ញុំដោយចិត្តស្មោះត្រង់ ខ្ញុំមិនប្រកែកទេ ព្រោះជាការល្អចំពោះខ្ញុំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំនៅតែបន្តទូរអា តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
គឺមានតែមនុស្សឥតសៅហ្មង ដែលប្រព្រឹត្តអំពើសុចរិត ហើយនិយាយតែសេចក្ដីពិតដែលមាននៅ ក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។
ចៅក្រមទាំងឡាយអើយ ពេលកាត់ក្ដី តើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ? តើអ្នករាល់គ្នាកាត់ក្ដីឲ្យមនុស្សលោក ដោយយុត្តិធម៌ឬ?
ដ្បិតអុលឡោះតាអាឡា ជាពន្លឺថ្ងៃ និងជាខែលការពារយើង អុលឡោះតាអាឡាប្រណីសន្ដោស និងប្រទានឲ្យយើងបានរុងរឿង ទ្រង់តែងតែប្រទានសុភមង្គលឲ្យអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។
អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត រីឯអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។
ទ្រង់ជួយមនុស្សទៀងត្រង់ ហើយធ្វើជាខែលការពារ អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។
មិនត្រូវមានចិត្តស្អប់បងប្អូនរបស់អ្នក តែត្រូវយកចិត្តទុកដាក់ស្តីបន្ទោសជនរួមជាតិរបស់អ្នក ធ្វើដូច្នេះ អ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះក្នុងការប្រព្រឹត្តអំពើបាបឡើយ។
គាត់មានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ ហ៊ូកុំរបស់សាសនាយូដា ហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្ដែ អុលឡោះបានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថា ជាមនុស្សដែលហ៊ូកុំហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។
មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីខតាន តាមទំនៀមទម្លាប់របស់ម៉ូសាទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។
យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះបាននាំឲ្យបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលឲ្យបងប្អូនមានកង្វល់ក្នុងចិត្ដ។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះឲ្យមកទេ។
ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿអ៊ីសា ក្រោកឈរឡើងពោលថា ត្រូវតែធ្វើពិធីខតាន់ឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្ដិតាមហ៊ូកុំរបស់ណាពីម៉ូសាដែរ។
ដោយខ្ញុំរួមជាមួយអ៊ីសាជាអម្ចាស់ ខ្ញុំដឹង ហើយជឿជាក់ថា គ្មានអ្វីមួយមិនហាឡាល់ឯកឯងនោះទេ គឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនហាឡាល់ ទើបក្លាយទៅជាមិនហាឡាល់ ចំពោះអ្នកដែលថានោះ។
បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។
ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីអុលឡោះដែលបានត្រាស់ហៅបងប្អូន ស្របតាមគុណរបស់អាល់ម៉ាហ្សៀស ហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត
រីឯលោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់ឲ្យទទួលពិធីខតាន់ដែរ
យើងពុំបានសុខចិត្ដធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹងល្អសម្រាប់បងប្អូន។
ផ្ទុយទៅវិញ គេបានឃើញថា អុលឡោះប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ ដល់សាសន៍ដទៃមកឲ្យខ្ញុំ ដូចទ្រង់បានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដា ឲ្យលោកពេត្រុសដែរ
កាលលោកយ៉ាកកូប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំអះបានទទួលស្គាល់ថា អុលឡោះប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកអ្នកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។
អស់អ្នកដែលចង់បានកិត្ដិយសខាងលោកីយ៍ បានបង្ខំបងប្អូនឲ្យខតាន់ក្នុងគោលបំណងកុំឲ្យមានគេបៀតបៀន ព្រោះតែឈើឆ្កាងរបស់អាល់ម៉ាហ្សៀសប៉ុណ្ណោះ។
ព្រោះតែសេចក្ដីសង្ឃឹមដែលអុលឡោះបម្រុងទុកសម្រាប់បងប្អូននៅសូរ៉កា។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ
បើមានបងប្អូនណាប្រព្រឹត្ដអំពើបាប ចូរបន្ទោសអ្នកទាំងនោះនៅមុខគេឯងទាំងអស់គ្នា ដើម្បីឲ្យបងប្អូនឯទៀតៗខ្លាចដែរ។
ត្រូវរៀបចំផ្លូវឲ្យបានត្រង់ដើម្បីស្រួលដើរ កុំឲ្យអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺឲ្យគេបានជាវិញប្រសើរជាង។
ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារភេសជ្ជៈ និងអំពីពិធីជ្រមុជទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទំរាំដល់ពេលអុលឡោះកែទំរង់អ្វីៗទាំងអស់ឡើងវិញ។