Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 1:6 - អាល់គីតាប

6 ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​ឃើញ​បង​ប្អូន​ឆាប់​ងាក​ចេញ​ពី​អុលឡោះ​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន ស្រប​តាម​គុណ​របស់​អាល់ម៉ា‌ហ្សៀស ហើយ​បង​ប្អូន​បែរ​ទៅ​រក​ដំណឹង‌ល្អ​មួយ​ផ្សេង​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ខ្ញុំ​ភ្ញាក់ផ្អើល ដែល​អ្នករាល់គ្នា​បែរចេញ​ឆាប់​យ៉ាងនេះ ពី​ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ក្នុង​ព្រះគុណ​របស់​ព្រះ​គ្រីស្ទ ហើយ​ទៅតាម​ដំណឹងល្អ​ផ្សេងទៀត​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ខ្ញុំ​ឆ្ងល់​ណាស់​ ដែល​អ្នក​រាល់គ្នា​បែរ​ចេញ​យ៉ាង​ឆាប់​រហ័ស​ពី​ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​ព្រះគុណ​របស់​ព្រះគ្រិស្ដ​ដូច្នេះ​ ហើយ​ទៅ​ឯ‍​ដំណឹង​ល្អ​ផ្សេង​ទៀត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ខ្ញុំ​ឆ្ងល់​ណាស់ ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​បានត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌គ្រីស្ទ​ឆាប់​យ៉ាង​នេះ ហើយ​ទៅ​តាម​ដំណឹង​ល្អ​មួយ​ផ្សេង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​ឃើញ​បងប្អូន​ឆាប់​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បងប្អូន ស្រប​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង ហើយ​បងប្អូន​បែរ​ទៅ​រក​ដំណឹង‌ល្អ​មួយ​ផ្សេង​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ខ្ញុំ​ឆ្ងល់​ណាស់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​ព្រះ‌គុណ​នៃ​ព្រះ‌គ្រីស្ទ ជា​ឆាប់​ម៉្លេះ នឹង​ទៅ​តាម​ដំណឹង​ល្អ​ផ្សេង​ទៀត​នោះ

សូមមើលជំពូក ចម្លង




កាឡាទី 1:6
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ ដែល​ទ្រង់​បាន​ធ្វើ ពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ទ្រង់ សម្រេច​តាម​គម្រោង‌ការ​របស់​ទ្រង់​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើង ហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សំដី និង​បបូរ​មាត់​ប៉ុណ្ណោះ តែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើង គ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។


អ៊ីសា​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។ អ៊ីសា​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​គាត់​បង្រៀន​អ្នក​ស្រុក។


បុរស​នោះ​និយាយ​តប​ទៅ​គេ​ថា៖ «លោក​នោះ​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ តែ​អស់​លោក​មិន​ដឹង​ថា គាត់​មក​ពី​ណា​ដូច្នេះ គួរ​ឲ្យ​ឆ្ងល់​ណាស់។


ទេ​មិន​បាន​ទេ! ដ្បិត​យើង​ជឿ​ថា​ទាំង​សាសន៍​យើង ទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ​ដោយ‌សារ​គុណ​របស់​អ៊ីសា‌ជាអម្ចាស់»។


ដោយ​ពួក​គេ​ពុំ​ស្គាល់​របៀប​ដែល​អុលឡោះ​រាប់​មនុស្ស​លោក​ឲ្យ​បាន​សុចរិត ពួក​គេ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ខ្លួន​បាន​សុចរិត ដោយ​ខ្លួន​គេ​ផ្ទាល់ គឺ​ពុំ​ព្រម​ទទួល​របៀប​ដែល​អុលឡោះ​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត​នេះ​ទេ។


ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស និង​ដោយ‌សារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន​ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរី‌រុង‌រឿង​របស់​អុលឡោះ។


យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ទ្រង់ បាន​ទទួល​ផល​ល្អ គឺ​អ្នក​ដែល​ទ្រង់​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ទ្រង់


អស់​អ្នក​ដែល​អុលឡោះ​បាន​តំរូវ​ទុក​ជា​មុន​នោះ ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ​នោះ ទ្រង់​ក៏​រាប់​ឲ្យ​គេ​បាន​សុចរិត រីឯ​អស់​អ្នក​ដែល​ទ្រង់​រាប់​ឲ្យ​បាន​សុចរិត ទ្រង់​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុង‌រឿង​ដែរ។


ទោះ​បី​បង​ប្អូន​មាន​តួន​មួយ​ម៉ឺន​នាក់​ណែ‌នាំ​តាម​មាគ៌ា​អាល់ម៉ា‌ហ្សៀស​ក៏​ដោយ ក៏​បង​ប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ គឺ​មាន​តែ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​បាន​បង្កើត​បង​ប្អូន​មក​ឲ្យ​រួម​រស់​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដោយ​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន។


ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់ មក​ប្រកាស​អំពី​អ៊ីសា​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​អ៊ីសា​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បង​ប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​រស‌អុលឡោះ​ដែល​បង​ប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹង‌ល្អ​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ទទួល​នោះ បង​ប្អូន​ចេះ​តែ​អត់‌អោន​ឲ្យ​គេ​យ៉ាង​ស្រួលៗ។


យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​ចិត្ត​បរិសុទ្ធ ក្នុង​នាម​អុលឡោះ នៅ​ចំពោះ​អុលឡោះ និង​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។


បង​ប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ថា ដំណឹង‌ល្អ​ដែល​ខ្ញុំ​បាន​នាំ​មក​ជូន​បង​ប្អូន មិន​មែន​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស​លោក​ទេ


ក៏​ប៉ុន្ដែ អុលឡោះ​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​សេចក្តី​ប្រណី‌សន្តោស​របស់​ទ្រង់។


តាម​ពិត​គ្មាន​ដំណឹង‌ល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​អ្នក​ខ្លះ​បាន​ធ្វើ​ឲ្យ​កើត​វឹកវរ និង​ចង់​បំភ្លៃ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​ប៉ុណ្ណោះ។


ពេល​ខ្ញុំ​ឃើញ​បង​ប្អូន​ទាំង​នោះ​លែង​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​ហើយ​នោះ ខ្ញុំ​ក៏​ជម្រាប​លោក​ពេត្រុស​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ថាៈ “បើ​អ្នក​ដែល​ជា​សាសន៍​យូដា​លែង​ប្រព្រឹត្ដ​តាម​របៀប​សាសន៍​យូដា​ទៀត តែ​បែរ​ជា​ប្រព្រឹត្ដ​តាម​របៀប​សាសន៍​ដទៃ​ដូច្នេះ តើ​អ្នក​អាច​បង្ខំ​សាសន៍​ដទៃ​ឲ្យ​ធ្វើ​ដូច​សាសន​យូដា​ម្ដេច​កើត?”។


ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ មក​ពី​អុលឡោះ​បំភ្លឺ​ចិត្ដ​ឲ្យ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ។ ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​បង​ប្អូន​ដែល​នៅ​ទី​នោះ​អំពី​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​អស់​លោក ជា​អ្នក​ដឹក​នាំ​ដាច់​ឡែក​ពី​គេ​ដែរ ដើម្បី​កុំ​ឲ្យ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ឬ​បាន​ធ្វើ​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។


យើង​ពុំ​បាន​សុខ​ចិត្ដ​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយ​ភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការ‌ពារ​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​សម្រាប់​បង​ប្អូន។


ផ្ទុយ​ទៅ​វិញ គេ​បាន​ឃើញ​ថា អុលឡោះ​ប្រគល់​មុខ‌ងារ​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ ដល់​សាសន៍​ដទៃ​មក​ឲ្យ​ខ្ញុំ ដូច​ទ្រង់​បាន​ប្រគល់​មុខ‌ងារ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា ឲ្យ​លោក​ពេត្រុស​ដែរ


ដ្បិត​ហ៊ូកុំ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង»។


ប្រសិន​បើ​បង​ប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ហ៊ូកុំ បង​ប្អូន​នោះ​បែក​ចេញ​ពី​អាល់ម៉ា‌ហ្សៀស ហើយ​ក៏​ដាច់​ចេញ​ពី​ក្តី​មេត្តា​របស់​អុលឡោះ​ដែរ។


អុលឡោះ​ត្រាស់​ហៅ​បង​ប្អូន​ដោយ‌សារ​ដំណឹង‌ល្អ​របស់​យើង ដើម្បី​ឲ្យ​បង​ប្អូន​ទទួល​ការ​សង្គ្រោះ​នេះ គឺ​ឲ្យ​មាន​សិរី‌រុង‌រឿង​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។


ប៉ុន្ដែ គុណ​របស់​អម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ គាត់​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​អ្នក នៅ​ពេល​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន​រួច​ហើយ​ថា ចូរ​ស្នាក់​នៅ​ក្រុង​អេភេ‌សូ​នេះ ដើម្បី​ហាម​ប្រាម​អ្នក​ខ្លះ កុំ​ឲ្យ​បង្រៀន​គោល‌លទ្ធិ​ណា​ផ្សេង​ទៀត​ឡើយ


ទ្រង់​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​បរិសុទ្ធ​របស់​ទ្រង់។ ទ្រង់​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ដ​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​គុណ ដែល​ទ្រង់​បាន​ប្រទាន​មក​យើង ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។


ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ផ្ទុយ​ទៅ​វិញ អុលឡោះ​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន ទ្រង់​វិសុទ្ធ​យ៉ាង​ណា បង​ប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ ក្នុង​គ្រប់​កិច្ចការ ដែល​បង​ប្អូន​ប្រព្រឹត្ដ​យ៉ាង​នោះ​ដែរ


អំណាច​របស់​អុលឡោះ​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់ សម្រាប់​ជីវិត​រស់​នៅ និង​សម្រាប់​គោរព​ប្រណិ‌ប័តន៍​ទ្រង់។ អំណាច​នោះ​នាំ​យើង​ឲ្យ​ស្គាល់​ទ្រង់ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌រុង‌រឿង​របស់​ទ្រង់​ផ្ទាល់ និង​ដោយ‌សារ​បារមី​របស់​ទ្រង់។


សូម​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស​របស់​អ៊ីសា‌ជាអម្ចាស់!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម