ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 15:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​ម៉ូអាប់: ក្រុង​អើរ-‌ម៉ូអាប់​មុខ​ជា​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ​ក្នុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ! ហើយ​ក្រុង​គៀរ-‌ម៉ូអាប់​ក៏​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ ក្នុង​ពេល​តែ​មួយ​យប់​ដែរ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នេះជា​ទំនាយ​ស្ដីអំពី​ម៉ូអាប់​: ដោយព្រោះ​អើរ​នៃ​ម៉ូអាប់​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​យប់ ម៉ូអាប់​វិនាស​ហើយ​! ដោយព្រោះ​គារនៃម៉ូអាប់​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​យប់ ម៉ូអាប់​វិនាស​ហើយ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ស្រុក​ម៉ូអាប់ ពី​ព្រោះ​នៅ​ក្នុង​យប់​មួយ ក្រុង​អើរ​របស់​ស្រុក​ម៉ូអាប់ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​យប់​មួយ ក្រុង​គាររបស់​ស្រុក​ម៉ូអាប់ ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​ម៉ូអាប់ ពី​ព្រោះ​នៅ​ក្នុង​យប់​១ នោះ​ក្រុង​អើរ របស់​ស្រុក​ម៉ូអាប់ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​យប់​១ ក្រុង​គារ របស់​ស្រុក​ម៉ូអាប់​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ​ដែរ

សូមមើលជំពូក

អាល់គីតាប

សេចក្ដី​ប្រកាស​ស្តី​អំពី​ស្រុក​ម៉ូអាប់: ក្រុង​អើរ-‌ម៉ូអាប់​មុខ​ជា​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ​ក្នុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ! ហើយ​ក្រុង​គៀរ-‌ម៉ូអាប់​ក៏​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ ក្នុង​ពេល​តែ​មួយ​យប់​ដែរ!

សូមមើលជំពូក



អេសាយ 15:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កង‌ទ័ព​អ៊ីស្រា‌អែល​បំផ្លាញ​ទីក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចម្ការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គារ-‌ហា‌រ៉ា‌សែត ប៉ុណ្ណោះ​ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ។ ពល​ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោម‌ព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។


គេ​នឹង​ពួត‌ដៃ​គ្នា​វាយ​លុក​ជន‌ជាតិ​ភីលីស្ទីន ដែល​នៅ​ខាង​លិច គេ​នឹង​រឹប​អូស​យក សម្បត្តិ​របស់​ជន‌ជាតិ​នានា ដែល​នៅ​ខាង​កើត គេ​នឹង​បង្ក្រាប​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ ព្រម​ទាំង​យក​ស្រុក​អាំម៉ូន​ធ្វើ​ជា​ចំណុះ​ផង។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​បាប៊ី‌ឡូន ដែល​លោក​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ:


នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អហាស​សោយ​ទិវង្គត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្មូត្រ​យ៉ាង អន្លង់‌អន្លោច ដូច​សំឡេង​ពិណ ព្រោះ​ខ្ញុំ​អាណិត​ស្រុក​ម៉ូអាប់ ខ្ញុំ​ស្រណោះ​ក្រុង​គារ-‌ហារ៉ា‌សែត។


ពេល​នោះ ជន‌ជាតិ​យូដា​តប​វិញ​ថា៖ «យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់ ពូកែ​អួត‌អាង​ខ្លាំង​ណាស់ ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់ ហើយ​អួត​បំប៉ោង ចង់​ធ្វើ​ជា​មហា​អំណាច»។


ប៉ុន្តែ ឥឡូវ​នេះ ជន‌ជាតិ​ម៉ូអាប់​បែរ​ជា សោក​សង្រេង​អាណិត​ខ្លួន​ឯង​គ្រប់ៗ​គ្នា។ ពួក​គេ​យំ​សោក​ស្ដាយ​អាហារ​ដែល ធ្លាប់​បរិភោគ​នៅ​គារ-‌ហារ៉ា‌សែត ពួក​គេ​ស្រែក​ថ្ងូរ​ដោយ​អស់​សង្ឃឹម។


ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ភ្នំ​នេះ រីឯ​ជន‌ជាតិ​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​នឹង​កន្លែង ដូច​ចំបើង​កប់​នៅ​ក្នុង​លាមក​សត្វ។


ព្រះ‌អម្ចាស់​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​ខ្ពស់ៗ នៅ​ស្រុក​ម៉ូអាប់ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី​ដី។


គឺ​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​យូដា ជន‌ជាតិ​អេដុម ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​ពួក​អ្នក​កោរ​ជើង​សក់ ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ដ្បិត​ប្រជា‌ជាតិ​ទាំង​នោះ​ពុំ​បាន​កាត់​ស្បែក​ទេ។ សូម្បី​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​ពុំ​បាន​ធ្វើ​ពិធី​កាត់​ស្បែក ដើម្បី​ប្រគល់​ចិត្ត​គំនិត​មក​យើង​ដែរ»។


ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហែស‌បូន អណ្ដាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្ដេច​ស៊ីហុន ឆាប‌ឆេះ​ក្រុង​អើរ​នៅ​ស្រុក​ម៉ូអាប់ និង​ពួក​មេ‌កន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ​ស្ទឹង​អើ‌ណូន។


“ថ្ងៃ​នេះ អ្នក​ត្រូវ​ឆ្លង​កាត់​ព្រំ‌ដែន​ស្រុក​ម៉ូអាប់ ហើយ​ឆ្លង​កាត់​ក្រុង​អើរ


ឆ្ពោះ​ទៅ​កាន់​ស្រុក​អាំម៉ូន។ ប៉ុន្តែ កុំ​វាយ​លុក​ពួក​គេ កុំ​ធ្វើ​សឹក​ជា​មួយ​ពួក​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​អាំម៉ូន​ឲ្យ​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​របស់​ឡុត ធ្វើ​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “មិន​ត្រូវ​វាយ​លុក​ស្រុក​ម៉ូអាប់​ឡើយ កុំ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ពួក​គេ​ឲ្យ​សោះ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​គេ​ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ក្រុង​អើរ ឲ្យ​កូន​ចៅ​របស់​ឡុត ទុក​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។